​កីឡាករ​ ឡូញ​ វ៉ា​ន់​ឌី​ និង​ ផា​ន​ ផាត់​យុទ្ធ​ ជា​បេក្ខជន​ទី​៧-៨​ឈាន​ទៅ​ដណ្តើម​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ចំនួន​២​វគ្គ​រួច​មក​ កីឡាករ​ ឡូញ​ វ៉ា​ន់​ឌី​ មក​ពី​ក្លិប​ពន្លឺ​វិបុល​វ​ប្ញ​ទ្ធី​ពោធិ​សែន​ជ័យ​ និង​កីឡាករ​ ផា​ន​ ត​ផាត់​យុទ្ធ​ មក​ពី​ ក្លិប​សាល​វ័័​ន្ត​កីឡា​ ដណ្តើម​បាន​កៅអី​ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ក្នុង​កម្មវិធី​ កំពូល​ជើង​ជើងពាន​រង្វាន់​ TIFFY​ SUPER​ FIGHT​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ ក្រោយ​ពី​វាយ​ឈ្នះ​ដៃគូ​ វគ្គ​១៦​នាក់​ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​លើ​សង្វៀន​ប្រដាល់​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ អា​រី​ណា​ ។​

​ជ័យជម្នះ​ របស់​កីឡាករ​ ឡូញ​ វ៉ា​ន់​ឌី​ ដែល​ជា​បេក្ខជន​ទី​៧​បន្ទាប់​ពី​ វាយ​ឈ្នះ​កីឡាករ​ រស់​ វិបុល​ សិស្ស​ គុន​លោក​ឡុ​ង​ សាល​វ័​ន្ត​ ដោយ​ពិន្ទុ​ ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វគ្គ​១៦​នាក់​ ខណៈ​ដែល​កីឡាករ​ ផា​ន​ ផាត់​យុទ្ធ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ប្រកាស​ឲ្យ​ដឹង​លទ្ធផល​ ជា​បេក្ខជន​ទី​៨​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ តាំងពី​មុន​ឡើង​សង្វៀន​ដោយ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ អ៊ី​ វ៉ា​ន់​ស័​ក្ត​ មក​ពី​ក្លិប​រស្មី​ ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដោយសារ​កីឡាក​រូប​នេះ​ មិន​អាច​បន្ថយ​ទម្ងន់​ឲ្យ​ធ្លាក់​មក​នៅ​ត្រឹម​៥៧​គីឡូក្រាម​បាន​នោះ​ក៏​ត្រូវ​គណៈកម្មការ​វិន័យ​ របស់​សហព័ន្ធ​កីឡាប្រដាល់​ សម្រេច​ឲ្យ​ វ៉ា​ន់​ស័​ក្ត​ ចាញ់​ ផា​ន​ ផាត់​យុទ្ធ​ដោយ​ស្វ័យប្រវត្ត​តែ​ម្តង​។​

​គួរ​រំលឹក​ថា​ ចំពោះ​កីឡាករ​ ឡូញ​ វ៉ា​ន់​ឌី​ និង​ផា​ន​ ផាត់​យុទ្ធ​ ប្រហែលជា​ត្រូវ​ជួប​ប្រកួត​គ្នា​នៅ​វគ្គ​ជម្រុះ​៨​នាក់​ចុង​ក្រោយ​ ប្រសិនបើ​គណៈកម្មការ​ ពុំ​បាន​ប្តូរ​រូបមន្ត​ប្រកួត​នោះ​ ។​ នៅ​រាត្រី​ថ្ងៃអាទិត្យ​ទី​២៨​ខែកុម្ភៈ​ ខាងលើ​ កីឡាករ​ ជ័យ​ វណ្ណ​ មក​ពី​ក្លិប​ឃ្លាំ​មឿ​ន​កីឡា​ប្រកួត​ស្មើ​ជាមួយ​កីឡាករ​ ធន់​ ចាន់​តាក់​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ ។​

​ដោយឡែក​ លទ្ធផល​ប្រកួត​ កម្មវិធី​ នា​រាត្រី​ថ្ងៃ​សៅរ៍​ ទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​សង្វៀន​ដដែល​នេះ​ កីឡាករ​ សេក​ កំសត់​ មក​ពី​ក្លិន​គី​សែន​ មាន​ប្ញ​ទ្ធី​ ត្រូវ​បាន​កីឡាករ​ ងួ​ន​ គា​ របស់​ក្លិប​តា​ឡី​ដំរី​មា​នប​ប្ញ​ទ្ធី​ប្រើ​ស្នៀត​ជង្គង់​ហោះ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​រីឯ​កីឡាករ​ ថា​ន​ រ៉ា​ឌី​ មក​ពី​សម្រែក​រាជសីហ៍​ វាយ​ឈ្នះ​ពិន្ទុ​កីឡាករ​ គឿ​ម​ សុវណ្ណ​ឌឿ​ត​ មក​ពី​ក្លិប​មោង​ប្ញ​ស្សី​មរកត​គុន​ខ្មែរ​ ដោយ​ពិន្ទុ​៕​ ​

Exif_JPEG_420

Exif_JPEG_420

...

Exif_JPEG_420

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print