ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃឃ្នេសចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង១៩ និង១៥នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិស្លា ឃុំព្រៃឃ្នេសមេសាង ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះឆោម ឈាង ភេទប្រុសអាយុ៤០ឆ្នាំទីលំនៅភូមិស្លា ឃុំព្រៃឃ្នេសមេសាង បានលបលួចទ្បើងទៅលើផ្ទះក្មេងស្រីជនរងគ្រោះឈ្នោះ ភឿន សុភា អាយុ១៦ ឆ្នាំ ក្នុងពេលឱពុក ម្តាយមិននៅផ្ទះ ហើយជនសង្ស័យ មានឱកាសទ្បើងទៅលើផ្ទះ ជនរងគ្រោះដេញចាប់តែម្តង ដោយសារការស្រែកឆោទ្បោពីជនរងគ្រោះ ឭដល់អ្នកជិតខាង មកជួយទាន់ពេលវេលា ធ្វើអោយជនសង្ស័យរត់គេចខ្លួន ពីកន្លែងកើតហេតុភ្លាម។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ព្រៃឃ្នេសចុះអន្តរាគមន៏ ស្រាវជ្រាវចាប់បានជនសង្ស័យមកឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលព្រៃឃ្នេស ធ្វើនិតិវិធីត្រៀមបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ត៕
ដោយ៖ សុវណ្ណារ៉ា