ភ្នំពេញ៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតចំនួន២វគ្គរួចមក កីឡាករ ឡូញ វ៉ាន់ឌី មកពីក្លិបពន្លឺវិបុលវប្ញទ្ធីពោធិសែនជ័យ និងកីឡាករ ផាន តផាត់យុទ្ធ មកពី ក្លិបសាលវ័័ន្តកីឡា ដណ្តើមបានកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី កំពូលជើងជើងពានរង្វាន់ TIFFY SUPER FIGHT ប្រភេទទម្ងន់៥៧គីឡូក្រាម ក្រោយពីវាយឈ្នះដៃគូ វគ្គ១៦នាក់ កាលពីរាត្រីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើសង្វៀនប្រដាល់ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ អារីណា ។
ជ័យជម្នះ របស់កីឡាករ ឡូញ វ៉ាន់ឌី ដែលជាបេក្ខជនទី៧បន្ទាប់ពី វាយឈ្នះកីឡាករ រស់ វិបុល សិស្ស គុនលោកឡុង សាលវ័ន្ត ដោយពិន្ទុ ក្នុងវគ្គប្រកួតជម្រុះវគ្គ១៦នាក់ ខណៈដែលកីឡាករ ផាន ផាត់យុទ្ធ ត្រូវបានគណៈកម្មការរៀបចំការប្រកួត ប្រកាសឲ្យដឹងលទ្ធផល ជាបេក្ខជនទី៨ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាំងពីមុនឡើងសង្វៀនដោយប្រកួតស្មើពិន្ទុជាមួយកីឡាករ អ៊ី វ៉ាន់ស័ក្ត មកពីក្លិបរស្មី ភូមិគាបខេត្តបន្ទាយមានជ័យដោយសារកីឡាករូបនេះ មិនអាចបន្ថយទម្ងន់ឲ្យធ្លាក់មកនៅត្រឹម៥៧គីឡូក្រាមបាននោះក៏ត្រូវគណៈកម្មការវិន័យ របស់សហព័ន្ធកីឡាប្រដាល់ សម្រេចឲ្យ វ៉ាន់ស័ក្ត ចាញ់ ផាន ផាត់យុទ្ធដោយស្វ័យប្រវត្តតែម្តង។
គួររំលឹកថា ចំពោះកីឡាករ ឡូញ វ៉ាន់ឌី និងផាន ផាត់យុទ្ធ ប្រហែលជាត្រូវជួបប្រកួតគ្នានៅវគ្គជម្រុះ៨នាក់ចុងក្រោយ ប្រសិនបើគណៈកម្មការ ពុំបានប្តូររូបមន្តប្រកួតនោះ ។ នៅរាត្រីថ្ងៃអាទិត្យទី២៨ខែកុម្ភៈ ខាងលើ កីឡាករ ជ័យ វណ្ណ មកពីក្លិបឃ្លាំមឿនកីឡាប្រកួតស្មើជាមួយកីឡាករ ធន់ ចាន់តាក់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
ដោយឡែក លទ្ធផលប្រកួត កម្មវិធី នារាត្រីថ្ងៃសៅរ៍ ទី២៧ខែកុម្ភៈឆ្នាំ២០១៦នៅសង្វៀនដដែលនេះ កីឡាករ សេក កំសត់ មកពីក្លិនគីសែន មានប្ញទ្ធី ត្រូវបានកីឡាករ ងួន គា របស់ក្លិបតាឡីដំរីមានបប្ញទ្ធីប្រើស្នៀតជង្គង់ហោះឲ្យសន្លប់ក្នុងទឹកទី៣រីឯកីឡាករ ថាន រ៉ាឌី មកពីសម្រែករាជសីហ៍ វាយឈ្នះពិន្ទុកីឡាករ គឿម សុវណ្ណឌឿត មកពីក្លិបមោងប្ញស្សីមរកតគុនខ្មែរ ដោយពិន្ទុ៕