ចូលទៅកាប់ឈើក្នុងព្រៃយកមកធ្វើផ្ទះជាអកុសលជាន់មីនផ្ទុះស្លាប់ភ្លាមៗក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ នៅវេលាម៉ោង ១៤និង.១៥ នាទីថ្ងៃទី២៨ ខែ កុម្ភ: ឆ្នាំ ២០១៦ចំណុចលេខ(៣៥៨១០.៤៤៥២០)អូរដារ ស្ថិតក្នុង ភូមិ វាលវង់ ឃុំ រកាត ស្រុក ភ្នំក្រវាញ មានករណីជាន់មីនបណ្តាលអោយបុរសម្នាក់បានស្លាប់។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះមានឈ្មោះ ជា ហេងភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ បានចូលទៅកាប់ទៅឈើក្នុងព្រៃដើម្បីយកមកធ្វើផ្ទះ ដោយស្ថានភាពគ្រួសារលំបាក តែជាអកុសលដើរជាន់មីនដែលនៅសល់ពីសង្រ្គាមក៏បណ្តាលអោយផ្ទុះរងរបួសច្រើនកន្លែង ហើយបានស្លាប់យ៉ាងអណោចអធ័មតែម្តង។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ សុខ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print