នេះជាមោទនភាពបំផុត សម្រាប់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីបណ្តូលចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។
សូមជម្រាបជូនផងដែរថា, នេះមិនមែនជាវិញ្ញាបត្រមាសថ្មី ដែលកុមារី ហ៊ុន ពេជ្រមុន្នីលីណា ទទួលបាននោះឡើយ។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានឈ្នះវិញ្ញាបនបត្រមាស ថ្នាក់ពិភពលោកនេះជាច្រើនលើកមកហើយ ជាបន្តបន្ទាប់ ក្នុងលំដាប់ស្តង់ដារពិភពលោក ហើការឈ្នះវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ ដោយសារភាពឆ្លាតវៃរបស់ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលតែងតែដណ្តើមតំណែងកំពូលតារាង កម្មវិធីប្រកួតគណិតវិទ្យា «Mathletics» ទូទាំងពិភពលោក។
«Mathletics» គឺជាគេហទំព័រអប់រំ តាមអ៊ីនធឺណិតមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសអូស្ត្រាលី។ ជាបន្តបន្ទាប់កម្មវិធីនេះ ត្រូវបានពង្រីកផ្សព្វផ្សាយទូទាំងពិភពលោក។ «Mathletics» ទាក់ទាញអ្នកចូលរួមបានរាប់លាននាក់ នៅទូទាំងពិភពលោក។
កម្មវិធីនេះប្រឡងធ្វើរៀងរាល់ថ្ងៃ អ្នកប្រឡងបានពិន្ទុលើសពី ១,០០០ នឹងបានទទួលវិញ្ញាបនបត្រសំរឹទ្ធ (Bronze certificate) មួយ។ អ្នកទទួលបានវិញ្ញាបនបត្រសំរឹទ្ធ៥ នឹងទទួលបានវិញ្ញាបនបត្រប្រាក់ (Silver certificate) មួយ ហើយអ្នកទទួលបានវិញ្ញាបនបត្រប្រាក់៤ និងទទួលបានវិញ្ញាបនបត្រមាស (Gold certificate) មួយ។ វិញ្ញាបនបត្រទាំងនេះ គឺជាវិញ្ញាបនបត្រថ្នាក់ពិភពលោក៕
ដោយ, សហការី