លោក ឃួង ស្រេង ចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ សុខភាពរឹងមាំ មិនមានបញ្ហាអ្វីកើតឡើងនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយលោក មាន ចាន់យ៉ាដា លោកហួត ហៃនិងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) លើកទី២ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិនជាលើកទី២ ហើយ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១០ខែកុម្ភៈ កន្លងមកនេះ លោកឃួង ស្រេង លោកហ៊ុន ម៉ាណែត លោកហ៊ុន ម៉ានិតកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោក មាន ចាន់យ៉ាដា លោកហួត ហៃនិងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឥស្សរជនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅមន្ទីរពេទ្យកាលម៉ែតទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល ហើយបើគិតមកដល់ពេលនេះ លោក ឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ-១៩ មានរយៈ ពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩នេះមិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ លោកបានហាត់ប្រាណជាធម្មតា បំពេញការងារបានរាល់ថ្ងៃ។ ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញបានប្រចាំការនៅទីបញ្ជាការស្រាល គណៈបញ្ជាការរដ្ឋបាលភ្នំពេញ ដើម្បីដោះបញ្ហាបន្ទាន់ៗ កូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១យប់រហូតជិតភ្លឺ១សប្តាហ៍ហើយ តែសុខភាពលោកនៅតែរឹងមាំដដែល មិនមានអ្វីប្រែប្រួលនោះទេ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥កុម្ភៈកន្លងមកនេះ លោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនារបស់ជនអគតិមួយចំនួនជុំវិញការចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិននេះ ។ពួកគេគ្មានបំណងល្អជាមួយយើងទេ ពួកគេមានតែគំនិតចង់បំផ្លិចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចតេជោហ៊ុន សែនគ្មានហេតុផលណាមួយដែលត្រូវបំផ្លិចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ ។ សម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត ។ សម្ដេចបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយដែលសម្ដេចចង់បំផ្លិចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ៕

...

ដោយ, សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print