នគរបាលស្រុកស្អាងប្រើវិធានការក្តៅសម្រេចបិទ(ខារ៉ាអូខេ) យីហោ”សម្លេងមាស999″ ឃាត់ខ្លួនអ្នកបើកនិងអ្នកចូលច្រៀងចាត់ការតាមនីតិវិធីច្បាប់ ខណ:ប្រមូលផ្តុំគ្នាច្រៀងទាំងថ្ងៃយ៉ាងវក់វី (មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្តាល៖ ភ្ញៀវឃ្លានចូល(ខារ៉ាអូខេ)ទាំងថ្ងៃ , ហើយម្ចាស់ទីតាំងក៏ព្រហើន និងការជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកណ្ដាល ទើបនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នគរបាល​ស្រុកស្អាង បានសម្រេចបិទហាងខារ៉ាអូខេ”សំលេងមាស៩៩៩” ដោយល្មើសបទបញ្ជាលួចបើកច្រៀងទាំងថ្ងៃ និង មនុស្ស៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កតែម្តង។

សូមបញ្ជាក់ថា, ការចុះបង្ក្រាបទីតាំងខាងលើនេះ, អាជ្ញាធរស្រុកស្អាង បានសម្រេចដកអាជ្ញាប័ណ្ណ និង បិទហាង(ខារ៉ាអូខេសំលេងមាស ៩៩៩) ដែលហ៊ានផ្គើនការណែនាំរបស់រាជរដ្ឋាភិបាល លួចបើកទាំងថ្ងៃ ទាំងយប់ ប្រមូលផ្តុំមនុស្សច្រើន ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍ និង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានទប់ស្កាត់នោះ ។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ថា, ហាង(ខារ៉ាអូខេសំលេងមាស៩៩៩) ត្រូវបានបិទហើយ ដោយមានបទបញ្ជាពីលោកស្នងការ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បញ្ជាអោយដកអាជ្ញាប័ណ្ណ រួចបិទតែម្តង ។
ប្រភពដដែលបន្តថា, ថៅកែហាងខារ៉ាអូខេយីហោឈ្មោះ( សំលេងមាស៩៩៩ )មានម្ចាស់ឈ្មោះ ប៊ុន ធី ហៅតាប៊ុន ស្ថិតនៅភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចយល់ព្រមជាគោលការណ៍អោយអនុវត្តវិធានការច្បាប់បន្ថែមចំពោះបុគ្គល និង ទីតាំងដែលមិនសហការ នូវវិធានការមួយចំនួន ដូចខាងក្រោម ៖
ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និង ហាមចូលកម្ពុជា សាជាថ្មី ។ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។. ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និង បិទអាជីវកម្មក្នុងទីតាំង ៕

https://youtu.be/-ftnuMJ-pKA

...

ដោយ, ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print