ជនសង្ស័យមុខសញ្ញាកាប់ប្លន់២នាក់ត្រូវអាវុធហត្ថខណ្ឌ៧មករាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាកាប់ប្លន់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាធ្វើការឃាត់ខ្លួនភ្លាមៗ ក្នុងចំណោមបក្សពួកជាច្រើន បន្ទាប់ពីធ្វើសកម្មភាពប្លន់មិនបានសម្រេច កាលពីវេលាម៉ោង៩នឹង២០នាទីនៅចំណុចស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងរុាំង ខណ្ឌចំការមន។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេរួមនិងមិត្តភ័ក្រ្តម្នាក់ទៀតបានជិះម៉ូតូ ម៉ាក zoomer x ពណ៍ស ពាក់ស្លាកលេខ 1FI 9799 ជិះឌុបគ្នាបំណងទៅដើរលេងនៅម្តុំកោះពេជ្រពេលមកដល់ចំណុចមុខវិមានសន្តិភាព ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកក្បែរ និងបានដកដាវសាម៉ូរៃកាប់មកលើរូបគេ តែគេចទាន់នឹងបានបន្ថែមល្បឿនជិះគេចខ្លួន តែត្រូវជនសង្ស័យដេញតាមពីក្រោយរហូត។

ប្រភពបន្តថា ភ្លាមនោះគេក៏បានជិះម៉ូតូចូលទៅប្តឹងកម្លាំងកងរាជអាវុធហត្ថ៧មករា ហើយជនសង្ស័យឃើញដូច្នេះបានជិះគេចខ្លួនបាត់។ បន្ទាប់ពីជនរងគ្រោះប្តឹងភ្លាមនោះកម្លាំកងរាជអាវុធហត្ថជាច្រើននាក់បានចេញអន្តរាគមន៍ និងបានឃើញជនសង្ស័យទាំង២នាក់នៅស្ថានីយ៍ប្រេងឥន្ឋនះកាល់តិច ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ក្នុងចំណោមបក្សពួក៤នាក់ និងវត្ថុតាងដាវសាម៉ូរ៉ៃ១ដើម មកទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕

image

image

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print