ស្រឡាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន គឺស្រឡាញ់ការីកចម្រើន និងសន្តិភាពយូរអង្វែងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងFacebookរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ស្រឡាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន គឺស្រឡាញ់ការរីកចម្រើន និងសន្តិភាពយូរអង្វែងនៅកម្ពុជា។ សម្តេចតេជោ គឺជាមេដឹកនាំពោរពេញទៅដោយសមត្ថភាពខ្ពស់ និងបទពិសោធន៌ដឹកនាំប្រទេសយូរឆ្នាំមកហើយ។ ពលរដ្ឋកម្ពុជាបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងកម្ពុជាពីក្រោមសូន្យរហូតដល់មានការរីកចម្រើនមកទល់សព្វថ្ងៃនេះ មិនដូចមេដឹកនាំបក្សនយោបាយមួយចំនួនដែលគ្មានសមត្ថភាព ហើយមានឈ្មោះអាស្រូវធ្វើគម្រូអាក្រក់ដល់សង្គម និងអ្នកគាំទ្រ។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្រ្តីល្អ និងជាប្រធានគណបក្សប្រជាជនល្អតែប៉ុណ្ណោះទេ សម្តេចគឺជាស្វាមីល្អ ជាឪពុកល្អ និងជាជីតាដ៏ល្អរបស់ចៅៗ។ សម្តេចតេជោតែងតែធ្វើជាគម្រូល្អដល់យុវជន និង យកចិត្តទុកដាក់គិតគូរដល់អាយុជីវិត សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

ដើម្បីចូលរួមកសាងសង្គមជាតិអោយកាន់តែរីកចម្រើនខ្លាំងទៅមុខ ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម សូមបងប្អូនជនរួមជាតិចូលរួមជាមួយ សម្តេចតេជោ ទាំងអស់គ្នា។ ជនរួមជាតិអាចផ្ញើជាសារ និងលិខិតផ្សេងៗ (pdf/MS Words) រួមជាមួយឯកសារភ្ជាប់នានាមកកាន់ (Inbox) នៅក្នុងគេហទំព័រនេះ។

សំណូមពរ របាយការណ៌ និងពាក្យបណ្តឹងនានាត្រូវតែមានមូលដ្ឋានច្បាប់ពិតប្រាកដរួមជាមួយភ័ស្តុតាង និងសាក្សីច្បាស់លាស់។ ដំណោះស្រាយ នឹងធ្វើជូនសម្រាប់រឿងអយុត្តិធម៌ពិតប្រាកដត្រឹមត្រូវ។ ទន្ទឹមនិងនេះ ក្រសួងមន្ទីរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានាត្រូវចូលរួមដោះស្រាយអំពើអយុត្តិធម៌ជូនប្រជាជន ហើយឈប់កសាងអំពើអាក្រក់ ឈប់ចូលរួម និងឈប់ការពារជនខិលខូចតទៅទៀត៕

image

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print