ស្រវឹងស្រាបើករថយន្តលឿនមិនប្រយ័ត្នជ្រុលបុក រង្វង់មូលជ្រោយចង្វាត្រើយខាងកើតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាមក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណះមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនជ្រុលទៅបុកឃឿនសួនច្បារទ្រូងផ្លូវនិង បណ្ដាលឲ្យរថយន្តដាច់ការឡេទៅមុខលេងរួចរងការខូចខាត សំណាងល្អហើយដែលមិនមានបង្កអោយអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ ឬរងគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងកាលពីវេលាម៉ោង២១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅខាងជើងក្បែរនិងរង្វង់មូលជ្រោយចង្វាត្រើយខាងកើត តាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺឃើញរថយន្តបង្កកាមរីឆ្លាម​ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2G.3330មួយគ្រឿង បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយបុរស់ម្នាកទៀតដែលស្ថិតក្នុងស្ថានភាពស្រវឹងជោកធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៦A​ក្នុង ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ខណះមកដល់ចំណុចរង្វង់មូលដែលជាចំណុចផ្លូវកោង ហើយមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកឃឿនសួនច្បារទ្រូងផ្លូវ និង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡេខាងមុខផ្នែកខាងឆ្វេង ដោយមិនអាចបន្តទៅបន្តដំណើរទៅមុខលែងរួច។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗបុរសទាំងពីរនាក់ដែលជាអ្នកបើករថយន្តបង្កនោះបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយមក ទើបសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចរថយន្តបង្កនោះទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

image

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print