ប្រើ​កាំបិត​អារ​.​ក​សម្លាប់​សមាជិកគ្រួសារ​រហូត​ដល់​១៤​នាក់​ មិនដឹងមូលហេតុ

ចែករំលែក៖

​រឿង​អកុសល​មួយ​បាន​កើតឡើង​ចំពោះ​គ្រួសារ​ឥណ្ឌា​មួយ​គ្រួសារ​ដែល​មាន​សមាជិក​១៤​នាក់​ ត្រូវ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្នុង​គ្រួសារ​ដែរ​នោះ​ប្រើប្រាស់​កាំបិត​ធ្វើ​សកម្មភាព​អារ​.​ក​សម្លាប់​រង្គាល​ក្នុង​ថ្លុកឈាម​ ។​

​ប៉ូលិស​ឥណ្ឌា​បាន​បញ្ជាក់​ថា​ បុរស​អាយុ​៣៥​ឆ្នាំ​ម្នាក់​បាន​សម្លាប់​មនុស្ស​១៤​នាក់​ ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ ក្នុង​នោះ​មាន​ទាំង​ក្មេងក្មាង​៧​នាក់​ផង​ដែរ​ មុន​ពេល​ជន​នេះ​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​ ។​

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ជនល្មើស​ Hasnin​ Warekar​ បាន​ដាក់​ថ្នាំ​សណ្តំ​នៅ​ក្នុង​ម្ហូបអាហារ​ មុន​ពេល​ធ្វើ​សកម្មភាព​អា​រក​ និង​សម្លាប់​នៅ​ត្រង់​បំពង់ក​ ។​

​អ្នក​ជិតខាង​ផ្ទះ​កើតហេតុ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Thane​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ម៉ុម​បៃ​នោះ​ បាន​រាយការណ៍​ព័ត៌មាន​អកុសល​របស់​ក្រុម​គ្រួសារ​ខាងលើ​នេះ​ទៅ​ឲ្យ​ប៉ូលិស​ បន្ទាប់​ពី​អ្នក​ជិតខាង​បានឮ​សូរ​សម្រែក​ល្វើយៗ​ហៅ​ឲ្យ​ជួយ​ពី​សំណាក់​ស្ត្រី​ប្អូនស្រី​បង្កើត​របស់​ជនល្មើស​ ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​រស់រាន​មានជីវិត​ក្រោយ​ពី​ការ​កាប់​ប្រហារ​យ៉ាង​ព្រៃផ្សៃ​នេះ​ ។​
​ប៉ូ​លិ​ប្រទេស​ក្នុង​តំបន់​បាន​ថ្លែង​ថា​ រក​មិនឃើញ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ជនល្មើស​ Warekar​ អារ​.​ក​សម្លាប់​សមាជិកគ្រួសារ​ស្ទើរតែ​អស់​មួយ​ពូជ​នេះ​ឡើយ​ ។​

អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​ក្រុង​ Thane​ លោក​ Gajanan​ Laxman​ Kabdule​ បាន​ថ្លែង​ថា​ ប៉ូលិស​នៅ​មិន​ទាន់​អាច​សួរ​ចម្លើយ​ប្អូនស្រី​របស់​ Warekar​ នៅឡើយ​ទេ​ ដោយសារ​តែ​នាង​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្លាំង​ពេក​ ហើយ​បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​នៅឡើយ​ ។​
​លោក​ Kabdule​ បាន​បន្ត​ថា​ ជនល្មើស​បាន​ប្រើ​កាំបិត​ធំ​ ។​ គេ​បាន​សម្លាប់​ឪពុក​ម្តាយ​របស់​គេ​ សម្លាប់​បងប្អូន​ស្រី​ និង​កូនៗ​របស់​ពួក​គេ​ ។​ គេ​បាន​កាត់​បំពង់ក​យ៉ាង​ព្រៃផ្សៃ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ The​ Press​ Trust​ of​ India​ បាន​ផ្សព្វផ្សាយ​ថា​ ជន​រង​គ្រោះ​មាន​អាយុ​ចន្លោះ​ចាប់​៣​ខែ​រហូត​ដល់​ អាយុ​៥៥​ឆ្នាំ​ ។​ ប្រភព​បញ្ជាក់​ថា​ ឃាតក​រូប​នេះ​បាន​សម្លាប់​កូនៗ​ប្អូនស្រី​របស់​ខ្លួន​រហូត​ដល់​៦​នាក់​ ។​
​ការ​ចាក់​សម្លាប់​នេះ​បាន​ចាប់ផ្តើម​ឡើង​នៅ​វេលា​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ខណៈ​ដែល​អ្នក​រាល់គ្នា​បាន​និង​កំពុង​ស្កប់ស្កល់​ក្នុង​ដំណេក​ ។​

​រូបភាព​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ឲ្យ​ឃើញ​ថា​ សាកសព​ត្រូវ​បាន​គេ​សែង​ចេញ​ជាមួយ​ការ​គ្រប​កំណាត់​ ។​
​គ្រួសារ​រង​គ្រោះ​ខាងលើ​នេះ​បាន​ជួបជុំ​គ្នា​ដើម្បី​ពិសា​អាហារ​ពេល​ល្ងាច​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ Thane​ ស្ថិត​នៅ​ចម្ងាយ​តែ​៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​ម៉ុម​បៃ​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​លោក​ Ashutosh​ Dumbre​ ស្នងការ​ប៉ូលិស​ក្រុង​ Thane​ បាន​អះអាង​ថា​ ជនល្មើស​បាន​ចាក់សោ​ផ្ទះ​ពី​ខាងក្នុង​ទាំងអស់​រួច​ហើយ​ធ្វើ​សកម្មភាព​សម្លាប់​សមាជិកគ្រួសារ​របស់​ខ្លួន​ អំឡុង​ពេល​ពួក​គេ​កំពុង​លង់លក់​ក្នុង​ដំណេក​ ដោយ​ប្រើ​កាំបិត​មួយ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​សាកសព​របស់​ឃាតក​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ សមាជិក​ក្រុម​គ្រួសារ​ទាំងអស់​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​ ប៉ុន្តែ​ប៉ូលិស​មិន​បាន​បញ្ជាក់​ថា​ ពិតជា​មានការ​ដាក់​ថ្នាំ​នោះ​ទេ​ ។​ ជនល្មើស​ឈ្មោះ​ Warekar​ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អ្នកបម្រើ​ការ​ផ្នែក​គណនេយ្យ​មួយ​រូប​នៅ​ក្នុង​ទីក្រុង​ម៉ុម​បៃ​ ៕

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print