គម្រោងឈប់បាញ់រវាងទាហានរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងនឹងមានប្រសិទ្ធ ភាពនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ដែលជា ក្ដីសង្ឃឹមចុងក្រោយរបស់ពលរដ្ឋស៊ីរីក្នុង ការស្វែករកសន្ដិភាពបញ្ចប់សង្គ្រាម ស៊ីវិល ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា បើទោះបីស៊ីរីមានសន្ដិភាពក៏ដោយ ក៏មានសង្គ្រាមថ្មីមួយទៀតកើតឡើងពាក់ ព័ន្ធនឹងប្រទេសអ៊ិ៏ស្លាមដដែល។ ប្រទេស មហាអំណាចបាននិងកំពុងប្រើប្រាស់ទី នោះធ្វើជាទីលានសម្រាប់សាកល្បងអាវុធ ទំនើបៗរបស់ខ្លួន។ ក្រៅពីសង្គ្រាមនៅ ក្នុងប្រទេសស៊ីរីដែលជាសង្គ្រាមវាយ ប្រហារក្រុមអ៊ិធស្លាមបង្កើតរដ្ឋអាចនឹង មានសង្គ្រាមមួយទៀតកើតឡើងរវាង អ៊ីស្រាអែលនឹងក្រុមហេសប៊ូឡាហ៍នៅ ប៉ាឡេស្ទីន ។
ប៉ុន្ដែអ្វីដែលគេកត់សម្គាល់នោះគឺ សង្គ្រាមនាពេលនេះមិនចាប់ផ្ដើមឡើង ដោយអាមេរិកដូចកាលពីមុនឡើយដោយ អាមេរិកទុកឱ្យប្រទេសជាសម្ពន្ធមិត្ដធ្វើសង្គ្រាមវិញម្ដង ខ្លួនជាអ្នកនៅពីក្រោយ ខ្នងជួយផ្ដល់ទាំងថវិកា និងសព្វាវុធដូច សង្គ្រាមវាយប្រហារក្រុមIS ជាដើម។ អាមេរិកបានហត់នឿយក្នុងការធ្វើសង្គ្រាម អស់ជាងមួយទសវត្សកន្លងមក ដល់ពេល ដែលប្រទេសជាមិត្ដអាមេរិកធ្វើវិញម្ដង ។
ហេសប៊ូឡាហ៍ជាចលនានយោបាយ និកាយស៊ីអ៊ីតនៅលីបង់។ ចលនានេះ លេចចេញជារូបរាងឡើងនៅឆ្នាំ១៩៨២ និងមានឈ្មោះជាផ្លូវការនៅឆ្នាំ១៩៨៥ ដើម្បីប្រឆាំងនឹងការឈ្លានពានអ៊ីស្រាអែល លើលីបង់។ នៅឆ្នាំ១៩៨២ ទាហានអ៊ីស្រា អែលបានចូលលុកលុយប្រទេសលីបង់ក្នុង រង្វង់៤០គីឡូម៉ែត្រពីព្រំដែនដើម្បីទប់ទល់ និងបោសសម្អាតពួកភេរវជននៃអង្គការរំដោះប៉ាឡេស្ទីនទើបអាចឈរជើងនៅ ភាគខាងជើងប្រទេសអ៊ីស្រាអែលបាន។ កម្មវត្ថុនេះបានសម្រេច ប៉ុន្ដែអ៊ីស្រា អែលលោភលន់ឈ្លានពានភាគខាងត្បូងមិនអស់ចិត្ដចង់លុកលុយដល់ក្រុងបេរូត ដើម្បីកម្ចាត់ឱ្យអស់ក្រុមរំដោះប៉ាឡេស្ទីន និងចង់ប្ដូរផ្លាស់លីបង់ជាប្រទេសពហុវប្ប ធម៌ និងសាសនាទៅជាប្រទេសកាតូលិក ដូចមិត្ដរបស់អ៊ីស្រាអែលផ្សេងទៀត។ មិនតែប៉ុណ្ណោះអ៊ីស្រាអែលបានប្រើទម្លាប់ ចាស់ធ្វើទារុណកម្មសាបព្រោះអំពើឃោរ ឃៅបង្ក្រាប ដូចធ្លាប់ធ្វើបាបពលរដ្ឋប៉ា ឡេស្ទីន ទើបពលរដ្ឋលីបង់ដែលភាគ ច្រើនជាអ្នកកាន់និកាយស៊ីអ៊ីតលេចគំនិតបង្កើតចលនាតស៊ូបះបោរប្រឆាំងឡើង ដែលមានឈ្មោះថា ហេសប៊ូឡាហ៍នេះ ឯង។ ការស្អប់ខ្ពើមនិងប្រឆាំងអ៊ីស្រាអែល បានរុញច្រានឱ្យចលនាហេសប៊ូឡាហ៍ ចូលស៊ុបក្នុងផ្នត់គំនិតមនោគមន៍វិជ្ជា យុទ្ធសាស្ដ្រដែលប្រឆាំងគ្នារវាងក្រុមស៊ីអ៊ីត អ៊ីរ៉ង់ព្រមទាំងសម្ពន្ធមិត្ដស៊ីរី និង ក្រុមមហាអំណាចបស្ចិមលោកព្រមទាំង ក្រុមស៊ុននីតដូចជាអារ៉ាប៊ីសាអ៊ូឌីត។ ដូច្នេះហើយបានជាចលនាហេសប៊ូឡាហ៍ ត្រូវបានពង្រឹងកាន់តែខ្លាំងនៅពេលអ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោក ខាមេនី ចូលលូកដៃជួយក្រុមអ្នកកាន់និកាយស៊ី អ៊ីតដូចគ្នា។ ហេសប៊ូឡាហ៍បានផ្ដល់មេ រៀនដល់អ៊ីស្រាអែលតាមរយៈការបើក ប្រតិបត្ដិការទ្រង់ទ្រាយធំវាយអ៊ីស្រាអែល ដែលមិនដឹងខ្លួន និងដែលមិនបាននឹក ស្មានថា មានសត្រូវខ្លាំងដល់ម្ល៉ឹង ។
ក្រោយការវាយប្រហារផ្លូវអាកាស របស់អ៊ីស្រាអែលសម្លាប់មេដឹកនាំចលនា ហេសប៊ូឡាហ៍ (Hezbollah) លីបង់ ម្នាក់ដល់ទឹកដីស៊ីរីមកគេមិនអាចធ្វេស ប្រហែសបានឡើយនឹងការផ្ទុះអំពើហិង្សាប៉ះទង្គិចគ្នាជាថ្មីនៅក្នុងតំបន់។ អ៊ីស្រា អែលនិងហេសប៊ូឡាហ៍លីបង់ជាសត្រូវ ចាស់នឹងគ្នាយូរឆ្នាំមកហើយ និងជាប្រភព បង្កអស្ថិរភាពដ៏សំខាន់មួយប្រចាំភូមិ ភាគ។ តើជម្លោះអ៊ីស្រាអែលនិងហេស ប៊ូឡាហ៍ លីបង់ មានប្រភពនិងដើម ហេតុយ៉ាងដូចម្ដេច ?
អ៊ីស្រាអែលនិងហេសប៊ូឡាហ៍(Hez- bollah) ធ្វើសង្គ្រាមនឹងគ្នានិងបន្ដប្រឈម អាវុធដាក់គ្នាតាំងពីជាង៣០ឆ្នាំមក ហើយ។ យូររហូតដល់គេចាត់ទុកជារឿង បន្ទាប់បន្សំមួយរយៈ ជាពិសេសក្រោយ ពីការផ្ទុះបដិវត្ដន៍អារ៉ាប់នៅស៊ីរី និង លីប៊ី។ ប៉ុន្ដែគូសត្រូវពីរនាក់មិនដែល បានបញ្ឈប់សកម្មភាពញុះញង់គ្នាទេ។ កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ អ៊ីស្រាអែល បានវាយប្រហារតាមផ្លូវអាកាសសម្លាប់ សកម្មជនជាន់ខ្ពស់របស់ហេសប៊ូឡាសហ៍ ម្នាក់ដល់ប្រទេសស៊ីរី ហើយជាការតប ស្នងក៏មានការបាញ់ចេញពីលីបង់សំដៅទឹកដីអ៊ីស្រាអែលវិញភ្លាមដែរ។ ប៉ុន្ដែ ទោះបីពុំបង្កឱ្យជនរងគ្រោះស្លាប់ឬរបួស ក៏ដោយ ក៏អ៊ីស្រាអែលមិនបង្អង់នឹង បញ្ចេញប្រតិកម្មបាញ់កាំភ្លើងធំតបដាក់វិញដែរ ។
តើដំណាក់កាលបន្ទាប់ជាការប្រយុទ្ធគ្នាឬ? ជាសម្មតិកម្មដែលមិនអាចច្រាន ចោលបានឡើយ ព្រោះគូសត្រូវមួយគូ នេះធ្លាប់ច្បាំងគ្នាញយដងមកហើយ និង ដែលបានធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនមានការ ព្រួយបារម្ភយ៉ាងខ្លាំង។ នៅឆ្នាំ១៩៩២ ហេសប៊ូឡាហ៍ក្លាយជាបក្សនយោបាយ មួយរបស់លីបង់ដែលមានចំណុចខ្លាំង ផ្នែកសន្ដិសុខ តែក៏មិនព្រមបោះបង់ អាវុធចោលទេ ព្រោះអ៊ីស្រាអែលមិន ទាន់ដកទ័ពទាំងស្រុងចេញពីភាគខាងត្បូង លីបង់ ទាហានអ៊ីស្រាអែលបន្ដវត្ដមាន នៅតំបន់ខ្ពង់រាបហ្គោឡង់ដដែល។ ការប៉ះ ទង្គិច និងប្រយុទ្ធគ្នាតែងកើតមានជា រឿយៗនៅភាគខាងត្បូងលីបង់នៅឆ្នាំ ១៩៩៣ រយៈពេល៧ថ្ងៃ ទើបបិទបញ្ចប់ ទៅដោយបទឈប់បាញ់ជាសេចក្ដីសម្រេច ចិត្ដរបស់អង្គការសហប្រជាជាតិ និង ម្ដងទៀតនៅឆ្នាំ១៩៩៦ ដែលនៅទីបំផុត ភាគីទាំងពីរបានព្រមព្រៀងគ្នាក្រៅផ្លូវការ ជាលាយលក្ខណ៍អក្សរឈប់បាញ់នៅតំបន់ មានមនុស្សនៅ ។
នៅឆ្នាំ២០០០ អ៊ីស្រាអែលបានដក ទ័ពចេញអស់ពីតំបន់ភាគខាងត្បូងលីបង់តែហេសប៊ូឡាហ៍មានការប្រុងប្រយ័ត្ន ខ្លាំងសំងំនៅដើមទសវត្សរ៍២០០០-២០០៦ ដើម្បីអភិវឌ្ឍអាវុធមីស៊ីល និង ក្បាលគ្រាប់ដល់ទៅ១ម៉ឺនគ្រាប់ក្រោម ក្រសែភ្នែកព្រួយបារម្ភរបស់អ៊ីស្រាអែល ហើយគ្រាន់ តែបានឮហេសប៊ូឡាហ៍ ប្រកាសសាមគ្គី ភាពជាមួយចលនាហា ម៉ាសប៉ាឡេស្ទីនភ្លាម សង្គ្រាមក៏បានផ្ទុះ ឡើងនៅឆ្នាំ២០០៦។ ក្នុងរយៈពេល៣៣ ថ្ងៃមានស្លាប់ពលរដ្ឋលីបង់១.២០០នាក់ និងអ៊ីស្រាអែល១៦៥នាក់។ រដ្ឋាភិបាល លីបង់ការពារហេសប៊ូឡាហ៍ និងអាវុធ ជាងពេលណាៗទាំងអស់។ ក្រោយពីបាន ស្ងប់ស្ងាត់បន្ដិចដោយមានព្យុះបដិវត្ដន៍ អារ៉ាប់គ្របដណ្ដប់តំបន់ខ្លាំងពេកនៅ ឆ្នាំ២០១៥ រងើកភ្លើងសង្គ្រាមហាក់ផ្ដើម មានអណ្ដាតឡើងវិញ។ ការប៉ះទង្គិច និងបាញ់សម្លាប់ទាហានគ្នានៅតំបន់ ហ្គោឡង់ទៅវិញទៅមក។ មរណភាព របស់សកម្មជនហេសប៊ូឡាហ៍ លីបង់ ពិតជាបញ្ឆេះភាពតានតឹងដាក់គូសត្រូវចាស់ទាំងពីរ។ បើនរណាហ៊ានជ្រុលតែ មួយជំហាននោះសង្គ្រាមពិតជាអាចផ្ទុះ ឡើងបាន។ ភាគីទាំងពីរមិនចង់ល្បង សង្គ្រាមជាថ្មីទេ ប៉ុន្ដែតើគេអាចទប់បាន ប៉ុនណានិងរហូតដល់ពេលណា? ៕
ប្រែសម្រួល៖ ម៉ែវ សាធី