CONMEBOL អញ្ជើញក្រុមមកពីប្រទេសម៉ិចស៊ីកូត្រលប់ទៅលេងព្រឹត្តិការណ៍ Copa Libertadores វិញ

ចែករំលែក៖

សហព័ន្ធអាមេរិកខាងត្បូង (CONMEBOL) បានបើកទ្វារចំហសម្រាប់ក្លិមកពីប្រទេសម៉ិចស៊ីកូឱ្យចូលក្នុងព្រឹត្តិការណ៍ពានរង្វាន់ Copa Libertadores ម្តងទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីថ្ងៃទី២៥ កុម្ភៈបានឲ្យដឹងថា ការអនុញ្ញត្តនេះបានកើតឡើងជាថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីម្ចាស់ជើងឯក CONCACAF ក្រុម Tigres បានបំបាក់ម្ចាស់ជើងឯក Copa Libertadores ក្រុម Palmeiras ចេញពីពានរង្វាន់ Club World Cup

លោក Gonzalo Belloso នាយកផ្នែកអភិវឌ្ឍន៍របស់ស្ថាប័ន CONMEBOL បានឲ្យដឹងថា យើងមានទំនាក់ទំនងល្អជាមួយប្រទេសម៉ិចស៊ីកូ

លោកអះអាងថា “នៅពេលពួកគេបានឃើញរង្វាន់របស់យើងពួកគេបានគិតអំពីការវិលត្រឡប់មកវិញ។ យើងមានការប្រជុំផ្សេងៗគ្នា ហើយគ្មានអ្វីត្រូវបានដាក់បន្ទុកទៀតទេ ប៉ុន្តែពួកគេត្រូវបានអញ្ជើញឱ្យចូលរួមម្តងទៀតនៅពេលដែលពួកគេចង់ចូលរួម”

គួររំលឹកថា ក្រុមដែលមកពីប្រទេសម៉ិចស៊ីកូធ្លាប់បានលេងនៅព្រឹត្តិការណ៍Copa Libertadores ពីឆ្នាំ ១៩៩៨ ដល់ឆ្នា២០១៦ ដោយមានក្រុម Cruz Azul (២០០១), ក្រុម Chivas (២០១០) និងក្រុម Tigres (២០១៥) ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះផងដែរ ៕ដោយ៖ ភារ:

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print