នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនកូនសិស្ស ចំនួន២៤នាក់ ដែលធ្វើចត្តាឡីស័កនៅវិទ្យាល័យកំពង់ពពិល

ចែករំលែក៖

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង អមដំណើរដោយលោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ពពិល និងលោក ក្រុមការងារ រួមជាមួយលោកអភិបាលស្រុក និងលោកប្រធានមន្ទីសុខាភិបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនកូនសិស្ស ចំនួន២៤នាក់ ដែលធ្វើចត្តាឡីស័កនៅវិទ្យាល័យកំពង់ពពិល។

ថ្លែងនាឱកាសនោះ លោក បានណែនាំដល់សិស្សានុសិស្សទាំងអស់ ដែលកំពុងបានធ្វើចត្តាឡីស័ក ឱ្យស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និង “វិធាន៣ការពារ, ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល។ លោក ប្រធានក្រុមការងារ ក៏បានអញ្ជើញចុះទៅភូមិជំនីក ឃុំកំពង់ពពិល ដើម្បីសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានអប់រំផ្សព្វផ្សាយអំពីវិធានការសុខាភិបាល និងវិធាន ៣ការពារ៣កុំ ជាពិសេសណែនាំដល់អ្នកដែលពាក់ព័ន្ធក្នុងការឆ្លងជំងឺនេះ ឱ្យរស់នៅស្អាត រក្សាអនាម័យ ហើយសម្រាកនៅនឹងកន្លែង កុំដើរចេញប្រសេចប្រសាចពីភូមិមួយទៅភូមិមួយ ហើយធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនឱ្យគ្រប់១៤ថ្ងៃ ជៀសវាងការចម្លង ឬឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ប្រធានក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចែកជូន
ក្មួយៗសិស្សនុសិស្សទាំង២៤នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិលក្នុងម្នាក់ ចំនួន២០.០០០៛ជាប្រចាំថ្ងៃ សម្រាប់ដោះស្រាយជីវភាព និងឃីតក្នុងម្នាក់ ១កញ្ចប់។ ទន្ទឹមនឹងនោះដែរ ឯកឧត្ដម វង្ស ពិសេន និងក្រុមការងារបានចូលរួមឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ក្មួយៗសិស្សនុសិស្សទាំង២៤នាក់ និងក្រុមគ្រូពេទ្យ ព្រមទាំងកងកម្លាំងដែលប្រចាំការនៅទីនោះរួមមាន៖
1. ក្នុងកូនសិស្សម្នាក់ៗទទួលបាន៖
– ទឹកសុទ្ធ ៥កេស
– ទឹកក្រូច ១កេស
– មី ២កេស
– ម៉ាស ១ប្រអប់
– ជេលលាងដៃ ១ដប
– ថវិកា ១០០,០០០រៀល
ជាមួយនេះដែរ ឯកឧត្ដម ឡាយ ព្រហស្ថ បានឧបត្ថម្ភជាថវិកា ២,០០០,០០០៛បន្ថែមជូនកូនសិស្សទាំង២៤នាក់ផងដែរ
2. កម្លាំងការពារ និងក្រុមគ្រូពេទ្យ នៅមណ្ឌលចត្តាឡីស័ក
– ទឹកសុទ្ធ ៣០កេស
– ទឹកក្រូច ៤កេស
– មី ២កេសធំ
– ម៉ាស ២០ប្រអប់
– ថ្នាំពេទ្យ ៣០ឈុត
– ជេលលាងដៃ ១៥ដប
– ថវិកា ២,០០០,០០០៛
សរុបថវិកាអស់ ១២,៤៧២,០០០៛៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print