ពិធីទទួលអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន៥១រូប​ ដែលចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញលើកទី៣

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីស្នាក់ការគណបក្សប្រជាកម្ពុជាជន ខណ្ឌដូនពេញ នាវេលាម៉ោង ០៨​ និង០០នាទីព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រារព្ធពិធីបញ្ចូលសមាជិក គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន៥១រូប។

ក្នុង​ពិធី​នេះ​ដែរ​ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណបក្សខណ្ឌដូនពេញ និង លោក ប៉ែន សុភី អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក តំណាង លោក សា រិនវណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រះចក ។

ក្រោយបញ្ចប់ពិធី គណៈអធិបតី បានប្រគល់សេចក្ដីសម្រេច រួមជាមួយ ថវិកាចំនួន២០,០០០រៀល ក្នុង​១នាក់ ជូនដល់សមាជិក សមាជិកា ដែលទើបបញ្ជូលថ្មីនេះផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print