Ozil រកមិនបាន១គ្រាប់សោះក្នុង៥ប្រកួត ធ្វើឲ្យក្រុម Fenerbahce ធ្លាក់ដល់ចំណាត់ថ្នាក់លេខ៣នៅលីកកំពូលទួរគី

ចែករំលែក៖

ការចុះហត្ថលេខារបស់ខ្សែបម្រើប្រយុទ្ធ Mesut Ozil សម្រាប់ក្រុមFenerbahce ហាក់ដូចជាការផ្លាស់ប្តូរក្តីសុបិន្តរបស់ភាគីទាំងពីរ ប៉ុន្តែអ្វីៗមិនទាន់បានចាប់ផ្តើមនៅឡើយទេ បើទោះបីមួយរយៈនេះកីឡាកររូបនេះមិនទាន់រកគ្រាប់បាល់មួយគ្រាប់សោះក្នុង៥ប្រកួត ឬជួយអ្វីបានទេ ខណៈFenerbahce បន្តចាញ់៣ប្រកួតជាប់គ្នា

MARCA បានផ្សាយកាលពីថ្ងៃទី២៦ កុម្ភៈថា ការចាញ់នោះបានធ្វើឱ្យពួកគេបាត់បង់ការនាំមុខ នៅលើកំពូលតារាងលីកកំពូលទួរគីដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ហើយត្រូវបានទម្លាក់ចេញពីកៅអីដោយក្រុម Istanbul Basaksehir ក្នុងពានរង្វាន់ទួរគី Cup

ការចាប់ផ្តើមដោយមិនបានល្អនេះអាចត្រូវបានកំណត់ចំពោះកង្វះខាតបាល់ទាត់របស់កីឡាករវ័យ ៣២ឆ្នាំ Mesut Ozil កាលពីឆ្នាំមុនដោយមិនបានបង្ហាញខ្លួនពេលចេញពីក្រុម Arsenal ចាប់តាំងពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០

សូមបញ្ជាក់ថា ក្រុម Fenerbahce កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ស្មើពិន្ទុជាមួយនឹងក្រុម Besiktas មាន៥១ពិន្ទុ ក្នុង២៥ប្រកួតកន្លងមក និងចាញ់ក្រុមកំពូលតារាង Galatasaray ៣ពិន្ទុ។ ក្រុម នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះTrabzonspor ក្នុងការប្រកួតជម្រុះលីកកំពូលទួរគី Super Lig នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះបន្តទៀត ៕ដោយ៖ភារ:

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print