លោក ជា ពិសីត្រូវបានតែតាំងជាអភិបាលខណ្ឌប្ញស្សីកែវជំនួសលោក ធុយ សាខន ដែលបានចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦នេះលោក ជា ពិសីដែលបច្ចុប្បន្នជាអភិបាលរងខណ្ឌប្ញស្សីកែវត្រូវបានតែតាំងជាអភិបាលខណ្ឌប្ញស្សីកែវជំនួសលោក ធុយ សាខន ដែលបានចូលនិវត្តន៍។

នៅសាលាខណ្ឌប្ញស្សីក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនិងលោក ម៉ប់ សារិន ប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

គួរបញ្ជាក់ថាលោក ធុយ សាខន បានត្រូវតែងតាំងជាអភិបាលខណ្ឌប្ញស្សីកែវក្រោយបំបែកខណ្ឌប្ញស្សកែវជា២ខណ្ឌកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៤ហើយមកដល់ដើមឆ្នាំ២០១៦នេះបានចូលនិវត្តន៍។ ចំណែកលោក ជា ពិសី បានតែងតាំងជាអភិបាលរងខណ្ឌប្ញស្សីកែវក្នុងអំឡុងឆ្នាំ២០១២។លោក ជា ពិសី ធ្លាប់ជាស្មៀនសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ៕

image

image

image

image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print