រដ្ឋបាលខេត្ត ព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នកាស៊ីណូហ័ងឡឹ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ,រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបមក លោកឧកញ៉ា លី គូង ម្ចាស់កាស៊ីណូហាំងឡឺ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្ន កាស៊ីណូហាំងឡី ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។

យោង៖- អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោកឧកញ៉ាឱ្យ បានជ្រាបថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ LIU MENGYING អាយុ ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EE6369974 ដែលធ្លាប់បានទៅលេងកម្សាន្តនៅ កាស៊ីណូហាំងឡី ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផល តេស្តមាន វិជ្ជមានវីរុសកូវី៥-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោកឧកញ៉ាផ្អាកជាបណ្តោះអាសន្នកាស៊ីណូហាំងឡឺ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវ ថ្មីចូលស្នាក់ នៅ លេងល្បែងកម្សាន្ត ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹង សំណាក ចុះទៅពិនិត្យយកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងកាស៊ីណូ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងកាស៊ីណូត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡី ស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់កាស៊ីណូហាំងឡី ស្ថិត នៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបណ្តោះ អាសន្ន ចាប់ពីពេលជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងករណី លោកឧកញ៉ា មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុ វត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះសូម លោកឧកញ៉ា អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print