ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួល អំណោយម៉ាសចំនួន ២ ម៉ឺន បន្ទះ និងជែលលាងដៃចំនួន ៤០ដប ពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។
បន្ថែមលើអំណោយខាងលើ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ឱ្យទិញម៉ាស់ចំនួន ១ ម៉ឺនបន្ទះ សម្រាប់ចែកបន្ថែមជូនថ្នាក់ដឹកនាំ មន្ត្រីរាជការនៅទីស្ដីការក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងមន្ទីប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង ២៤ ផងដែរ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុវត្តនូវវិធានការ ៣ ការពារ និង៣កុំ ព្រមទាំង ស្កេន QR Code ជារៀងរាល់ថ្ងៃធ្វើការ ដើម្បីចូលរួមចំណែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
...
ដោយ, សិលា