ពាណិជ្ជករ​ចិន​ម្នាក់ ត្រូវ​នគរបាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ក្រោយសំ​ញ៉ែងកាំភ្លេីងដាក់​ជាប់​ខ្លួន

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ៖ ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួនពាណិជ្ជករ​ចិន​ម្នាក់ ក្រោយជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​ត្រេះ​២ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ។

លោក​ឧត្ត​មេស​នី​យ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឲ្យដឹងថា​ ជនជាតិ​ចិន​រូបនេះ​ ឈ្មោះ XIAO DI KUN អាយុ​៣០ ឆ្នាំ មុខរបរ​ទិញ-លក់​ឥ​វ៉ា​ន់​មួយ​ទឹក កាន់​លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

លោក ជួន ណា​រិ​ន្ទ បន្ត​ថា​ មុន​ពេល​កេីត​ហេតុ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជនជាតិ​ចិន​ម្នាក់​មាន​ដាក់​កាំភ្លើង​សំ​ញ៉ែង​ជាប់​ខ្លួន ដូច​គេ​នឹង​ជា​មន្ត្រីរាជការ​សាធារណៈ បម្រើ​ការ​ងារ​រដ្ឋាភិបាល ឡើង​ជិះ​រថយន្ដ​មួយ​គ្រឿង នៅ​ចំណុច​អូរ​ត្រេះ​២ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​
៤ ក្រុងព្រះសីហនុ ទើប​រាយ​ការ​ជូន​សមត្ថកិច្ចតែម្តង។ ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការ​ផ្ទាល់មាត់ ពី​ប្រជាពលរដ្ឋ​នោះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​ចុះ​ទៅ​ជា​បន្ទាន់​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​បុរសជនជាតិចិនខាងលេីនេះ។ ប៉ុន្តែ​ពេល​កម្លាំង​សមត្ថ​កិច្ច​ទៅ​ដល់​ស្រាប់តែ​ជនសង្ស័យ បាន​ឡើង​ជិះ​រថយន្ត​បើក​គេចខ្លួន សំដៅ​ទៅ​កន្លែង​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ត្រេះ​២ ។

បើ​ទោះ​ជាជនសង្ស័យ​ព្យាយាម​រត់​​ទៅ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​នោះ​យ៉ាងណា​ក្តី កម្លាំង​សមត្ថ​កិច្ច​ជំនាញ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម ម៉ាក RETAY X Pro ពណ៌ ខ្មៅ មាន​លេខ​សម្គាល់ 180904053 និង​គ្រាប់​៤​គ្រាប់ ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​ក្នុង​ថូផ្កា នៅ​បរិវេណ​ផ្ទះសំណាក់​នោះ រីឯ​បង់​កាំភ្លើង​១ ត្រូវ​ជនសង្ស័យ​យក​ទៅ​បោះចោល​ក្នុង​ទឹក​ព្រែក មុន​ពេល​ឃាត់ខ្លួន ។

ក្រោយឃាត់ខ្លួននៅ​ចំពោះ​សមត្ថ​កិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ជា​ពាណិជ្ជករ​រកស៊ី​ទិញ​.​លក់​ខោអាវ​មួយ​ទឹក មិន​មានមុខរ​បរជា​មន្ត្រីរាជការ​ទេ ចំណែក​អាវុធ​ខ្លី​មួយ​ដើម​ដែល​ដាក់​តាម​ខ្លួន​ជាប់​នេះ គឺ​បាន​ទិញ​ត​ៗ​គ្នា ពី​មួយ​ទៅ​មួយ ដើម្បី​យក​មក​ការពារ​ខ្លួន កុំ​ឲ្យ​ពួក​គេ​(​ចិន​ដូច​គ្នា​មើលងាយ​) ។

បច្ចុប្បន្ន​ជនសង្ស័យ នឹង​អាវុធ​ខ្លី​មួយ​ដើម​នោះ នៅថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​តាម​ដេីម្បីចាត់ការតាមច្បាប់ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print