ខេត្តកំពង់ស្ពឺ ៖ សកម្មភាពកាប់បំផ្លាញព្រៃឈេី ប្រមូលទិញ ដឹកជញ្ចូនបានកក្រេីកឡេីងវិញហើយ នៅស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវគេដឹងយ៉ាងច្បាស់ថា មេខ្លោងឈ្មួញឈេីដ៏ធំជាងគេគឺឈ្មោះ (ណុប ឌី) អតីតក៏ជាមេខ្លោងដ៏ធំរកស៊ីនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកចែកចាយក្នុងស្រុក និងដឹកទៅវៀតណាមផងដែរ។ នេះបេីតាមការបញ្ចាក់ឲ្យដឹងពីប្រជាពលរដ្ឋនៅតំបន់ជាំ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំតាសាល ឃុំត្រពាំងជោ និងសមត្ថកិច្ច មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងទីរួមស្រុកឳរ៉ាល់។
ប្រភពបានរាយការណ៍មកថា, មេខ្លោងប្រព្រឹត្តបទល្មេីសដឹកជញ្ជូន ប្រមូលទិញឈើ ឈ្មោះ (ណុប ឌី) គឺប្រមូលទិញឈេីចម្រុះគ្រប់ប្រភេទដូចជា ៖ ឈេីក្រហម (ឈេីអារ) , ឈេីម្រិញ ,ឈេីរីជកុល(ប្រភេទឈេីក្រៅលំដាប់) ,ឈេីធ្នុង ,ឈេីឈ្លីក ,ឈើធ្នង់។ មានរថយន្តជាមធ្យោបាយដឹកជញ្ចូនឈេីប្រមាណជាជិត១០គ្រឿង ប្រភេទរថយន្តកង់៦ និងរថយន្តកង់១០ រួមទាំងមានរថយន្តស្ទួចចំនួនពីរគ្រឿង(តូចមួយ-ធំមួយ) ។ ឈ្មួញ ណុប ឌី បានប្រមូលទិញឈេី ទាំងនោះនៅតំបន់ជាំស្ថិតក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលការដឹកជញ្ចូនធ្វេីសកម្មភាពមានទាំងពេលថ្ងៃ និងពេលយប់ យ៉ាងតិចក្នុងមួយថ្ងៃចាប់ពី ២គ្រឿង ទៅ៣គ្រឿង ទាំងការដឹកជញ្ចូនឈេីនៅតំបន់ជាំនៅឃុំតាសាល និងនៅឃុំត្រពាំងជោ ដឹកកាត់ស្នាក់ការយោធា កុងត្រូលជជុះរបស់នគរបាលប្រឆាំងសេចកិច្ចក្រសួង (ខាងគណៈកម្មការបង្ក្រាបបទល្មេីសធនធានធម្មជាតិ ថ្នាក់ជាតិ)ដែលដាក់ប៉ុស្តិនៅទីនោះ,ស្នាក់ការដែនជំរកសត្វ ភ្នំឳរ៉ាល់ របស់បរិដ្ឋាន ឆ្លងកាត់ ស្នាក់ការកងរាជអាវុធហត្ថស្រុក អធិការដ្ឋាននគរបាលស្រុក សាលាស្រុក ផ្នែករដ្ឋបាលព្រៃឈេីស្រុក សង្កាត់រដ្ឋបាលព្រៃឈេី សិករងស្រុក ។ ករណីខ្លះជាប្រភេទឈេីអារ ឬឈេីក្រហម ឈ្មួញ ( ណុប ឌី )បានដឹកយកមកដាក់នៅដេប៉ូរបស់ខ្លួនស្ថិតនៅចំណុចភូមិត្រពាំងគីន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះគេបានបញ្ចាក់យ៉ាងច្បាស់ថា ដេប៉ូឈេីរបស់លោក ណុប ឌី មានច្បាប់អនុញាតត្រឹមត្រូវ ប៉ុន្តែការប្រមូលទិញឈេីអារ ឬឈេីក្រហមនេះ ពីតំបន់ជាំក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឳរ៉ាល់ គឺជាឈេីល្មេីសច្បាប់ ប៉ុន្តែគេយកដេប៉ូស្របច្បាប់នោះ ធ្វេីជាខែល ក្នុងសកម្មភាពលោក ណុប ឌី ដឹកជញ្ចូនឈេីខុសច្បាប់នោះចូលទៅក្នុងដេប៉ូ ឲ្យក្លាយទៅជាឈេីស្របច្បាប់ចែកចាយលក់នៅក្នុងខេត្តកំពង់ស្ពឺ ។ ដោយឡែកប្រភេទឈេីធ្នុង ឈេីឈ្លីក ឈេីម្រិញ ឈេីរាជកុល ត្រូវបានឈ្មួញ ណុប ឌី ដឹកជញ្ចូនពីតំបន់នោះយកមកសាងចូលរថយន្តកុងតឺន័រ ដេីម្បីដឹកជញ្ចូនទៅខេត្តព្រះសីហនុ ក្នុងនោះមុននិងរៀបឈេីប្រណិតចូលក្នុងទូកុងតឺន័រ ឈ្មួញ ណុប ឌី បានប្រេីរូបភាពរថយន្តឃ្លុប បន្លំធ្វេីជារថយន្តដឹកទឹកកក រថយន្តដឹកទំនិញប្រភេទ២តោនកន្លះ ដែលភាគច្រេីនរថយន្តប្រភេទនេះ ឈ្មួញ ណុប ឌី បានយកទៅលាក់ទុកនៅខាងក្រោយផ្ទះសំណាក់របស់ខ្លួនយីហោ ផ្ទះសំណាក់ “ហេង លាភ ឳរ៉ាល់” ក្នុងទីរួមស្រុកឳរ៉ាល់ និងជិតស្នាក់ការកងរាជអាវុធហត្ថស្រុក ។ ចំពោះករណីលេីកឈេីប្រណិតដាក់ចូលទូរកុងតឺន័រ គឺមានទីតាំងច្រេីនកន្លែងត្រូវបានឈ្មួញ ណុប ឌី ធ្វេីការចល័តគ្រប់ទីកន្លែង ជូនកាលរៀបឈេីចូលទូរកុងតឺន័រនៅតាមចំការស្វាយរបស់ប្រជាពលរដ្ឋ ,ខាងក្រោយផ្ទះនិងភូមិរបស់ប្រជាពលរដ្ឋក្នុងទីរួមស្រុក ,ជូនកាលផ្ទេរឈេីចូលក្នុងទូរកុងតឺន័រនៅទីតាំងផ្ទះរបស់ខ្លួនក្នុងទីរួមស្រុកជិតផ្ទះសំណាក់ខាងលេីនោះតែម្ដង ដែលមានយីហោ ស្ថានីយតេលានៅពីមុខ
ពាក់ព័ន្ធទៅនិងសកម្មភាពដឹកឈេីល្មេីសច្បាប់របស់ឈ្មួញឈ្មោះ ណុប ឌី ប៉ាវផ្ដាច់នៅក្នុងស្រុកឳរ៉ាល់ ត្រូវបានបង់ប្រាក់ទៅឲ្យសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រេីនស្ថាប័ន ក្លាយជាអំពេីពុករលួយលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានលួចទំលាយរៀបរាប់ទ្រួសៗថា ឈ្មួញ ណុប ឌី បានបង់ប្រាក់ទៅឲ្យខាងស្នាក់ការដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ នគរបាលសេដ្ឋកិច្ចខេត្ត និងនគរបាលសេដ្ឋកិច្ចក្រសួង របស់គណៈកម្មការបង្ក្រាបបទល្មេីសធនធានធម្មជាតិ ថ្នាក់ជាតិ ដែលបានដាក់ប៉ុស្ដិ៍នៅទីនោះ គឺមានឈ្មោះ សម្រេច ជានគរបាលសេចកិច្ចខេត្ត និងត្រូវជាប្អូនថ្លៃលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាអ្នកប្រមូលកញ្ចប់ ។ ដោយឡែកនគរបាលសេដ្ឋកិច្ចក្រសួង ក្រុមថ្នាក់ជាតិគឺមានឈ្មោះ នីត ជាអ្នកប្រមូលកញ្ចប់ ។ ប្រភពដដែលបានបង្ហេីបទៀតថា ឈ្មួញ ណុប ឌី ត្រូវបង់លុយឲ្យខាងថ្នាក់ស្រុក កងរាជអាវុធហត្ថស្រុក អធិការស្រុក សិករងស្រុក នាយផ្នែករដ្ឋបាលព្រៃឈេីស្រុក នាយសង្កាត់ព្រៃឈេី បង់កញ្ចប់ឲ្យឈ្មោះ លឹម ឧសភា ប៉េអឹមខេត្តនិងជាអ្នកកាន់កញ្ចប់ឲ្យមេប៉េអឹមខេត្ត ។ បេីឈ្មោះ ចំណាប់ ជាអ្នកចេញមុខយកកញ្ចប់សម្រាប់ក្រុមអាវុធហត្ថផ្ទៃប្រទេសថ្នាក់ជាតិ ប៉ុន្តែក្រុមអាវុធហត្ថលេីផ្ទៃប្រទេសមិនបានឈរជេីង ឬដាក់ប៉ុស្ដិ៍នៅទីនោះទេ ចាំតែគិតលុយក្បាលឡានពេលដែលឈ្មួញឈ្មោះ ណុប ឌី រាយការណ៍ពេលចេញឈេីម្ដងៗ ឬទទួលដំណឹងពីសមត្ថកិច្ចដែលចាំយកកញ្ចប់នៅទីនោះ ។ ដោយសារតែអំពេីពុករលួយកេីតឡេីងជាលក្ខណៈប្រព័ន្ធបែបនេះហេីយ ទេីបការដឹកជញ្ចូនឈេីល្មេីសច្បាប់ របស់ឈ្មួញឈ្មោះ ណុប ឌី គ្មានការបង្ក្រាបពីសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រេីនស្ថាប័ន ដដឹកជញ្ចូនយ៉ាងរលូនមកទល់បច្ចុប្បន្ន។ ជាក់ស្តែងនៅវេលាម៉ោង១ ដល់ម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឈ្មួញឈើ ណុប ឌី បានចេញឈើចំនួន ៤គ្រឿងប្រភេទឡានកង់១០ ក្នុងនោះ ២គ្រឿងចេញពីតំបន់ជាំ ឃុំតាសាល និង ២គ្រឿងទៀតចេញពីសំរោង ឃុំត្រពាំងជោ ។ ដោយឡែកចំពោះសមត្ថកិច្ច ដូចច្រើនតាមដងផ្លូវ ក៏ដូចជាមានទីស្នាក់ការនៅតាមផ្លូវ និងសមត្ថកិច្ចមានតួនាទីបង្ក្រាប មិនបានបើកភ្នែកមើលទេ មានតែរវល់មើលផ្លូវអោយឈ្មួញនេះទៅវិញ, ?
ពាក់ព័ន្ធករណីនេះ,លោក មួង ធី អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ បានអោយអង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា, លោកមិនបានដឹងជុំវិញបញ្ហានេះទេ ប៉ុន្តែបើមានការដឹកជញ្ជូន លោកនឹងចាត់វិធានការ និងសូមឱ្យខាងសារព័ត៌មាន មេត្តាជួយសហការកណ្តុរដំណឹងឲ្យផង។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានអោយដឹងថា, លោកនិងបង្ក្រាបបើមានករណីដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្ដែង ។ ប៉ុន្តែឃើញតែខាងអ្នកកាសែតមកទីនេះយ៉ាងច្រើន ហើយមិនបានផ្តល់ព័ត៌មានពីករណីថាមានបទល្មើសដឹកជញ្ជូនឈើ បើមានមែនលោកបង្ក្រាប និងរងចាំការចូលរួមការសហការជាមួយសារព័ត៌មានគ្រប់ពេល។ ទីបំផុតនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពេលដែលក្រុមលោក ណុប ឌី កំពុងលើកឈើនៅតំបន់ជាំ និងនៅសំរោង អង្គភាព”នគរដ្រេហ្គន”ទូរស័ព្ទចូលលោកអធិការមិនលើក ។
លោក ហ៊ុល ម៉ារ៉ា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រាប់អោយដឹងថា, ឮតែគេថា មានករណីដឹកឈើដែរ តែលោករងចាំបង្ក្រាបអត់ឃើញសោះ ចង់ឲ្យអ្នកសារព័ត៌មានជួយសហការ ។ លោកបន្តថា, មានខាងអ្នកកាសែតបានផ្ញើវីដេអូ ពីសកម្មភាពជញ្ជូនឈើនៅតំបន់ឃុំតាសាល លោកក៏បានអោយមន្ត្រី១ក្រុមចុះទៅ ដើម្បីមានវិធានការបង្ក្រាប និងរងចាំសហការការផ្តល់ព័ត៌មានពីអ្នកកាសែត ២៤/២៤ម៉ោង។ ប៉ុន្តែដល់យប់ថ្ងៃទី២៨ ខែកុម្ភៈ ពេលក្រុមលោក ណុប ឌី លើកឈើនៅសំរោង នៅរវៀស អង្គភាព”នគរដ្រេហ្គន”ទូរស័ព្ទទៅ លោកអះអាងថា នឹងមានវិធានបង្ក្រាបចាប់ តែទីបំផុត លោក ណុប ឌី ដឹកឈើ៤ឡានបើកកាត់មុខស្នាក់គាត់យ៉ាងស្រួល នឹងមិនលើកទូរស័ព្ទអ្នកសារព័ត៌មានថែមទៀត។
លោក សោម ពុធដារា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានអោយដឹងថា, មិនមានការដឹកឈើទេ ហើយលោកក៏មិនបានយកលុយពីក្រុមឈ្មួញនោះដែរ បើមានលោកបង្ក្រាប ប៉ុន្តែមួយរយៈនេះរវល់រឿងការពារគោលដៅកូវីដ-១៩ ។ លោកបន្តថា, ឃើញតែអ្នកកាសែតមកថត និងដេញតាមឡានឈើសុំលុយគេ បើចំពោះលោក អោយតែមានឡានគឺបង្ក្រាបមិនយោគយល់ឡើយ។
លោក លឹម ឧសភា ខាងប៉េអឹមខេត្ត ដែលល្បីខាងយកលុយកញ្ចប់បទល្មើសឈើសម្រាប់លោកមេបញ្ជាការខេត្ត បានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, លោកមិនដែលបានអីពីពួកនោះទេ ហើយក៏មិនដែលស្គាល់ឈ្មួញឈ្មោះ ណុប ឌី នោះដែរ និងមិនមានការដឹកឈើអីទេ កុំជឿគេអោយសោះ។
លោក សម្រេច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងត្រូវជាប្អូនថ្លៃលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលល្បីក្នុងការយកកញ្ចប់ពីលោក ណុប ឌី បានឲ្យអង្គភាព”នគរដ្រេហ្គន”ដឹងថា, បញ្ហាទាំងអស់នេះ សុទ្ធតែជាការចោទប្រកាន់ និងមួលបង្កាច់ទាំងស្រុងមកលើរូបលោក តាមពិតទៅមិនបានពាក់ព័ន្ធនឹងយកលុយពីបទល្មើសឈើណាមួយឡើយ។ លោកបន្តថា, ថ្ងៃមុនឃើញអ្នកកាសែតជាច្រើនជាមួយនឹងប៉េអឹមផ្ទៃប្រទេស ដេញកាក់ឡានដឹកឈើ រួចហើយក៏យកលុយគេ។ ចំពោះលោកវិញ មិនត្រូវការទេចំពោះលុយពីបទល្មើស មានតែបង្ក្រាប និងសូមឲ្យអ្នកសារព័ត៌មានមេត្តាជួយផ្ដល់ដំណឹងផងបើមានបទល្មើសឈើកើតនៅកន្លែងណា គឺទូរស័ព្ទរង់ចាំ ២៤ម៉ោងលើ ២៤ម៉ោង។
ដោយឡែក លោក ចំណាប់ ខាងប៉េអឹមផ្ទៃប្រទេសថ្នាក់ជាតិ ដែលគេរាយការណ៍មកថា, ជាអ្នកយកកញ្ចប់ពីបទល្មើសព្រៃឈើនៅស្រុកឱរ៉ាល់ ប៉ុន្តែមិនបានដាក់ប៉ុស្តិ៍នៅទីនោះ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, បើលោកឯងដឹងថា, អ្នកណាថាខ្ញុំយកលុយ សូមហៅអ្នកនោះមកជួបខ្ញុំ ។ លោក ចំណាប់ និយាយបែបទើបងើបពីសម្រាន្ត ឬស្រវឹងបន្តថា, អត់ដឹងអីទេ ណានិយាយអីនិយាយទៅ មានលុយមកពីណា ណាគេដឹកឈើ មិនដឹងអីផង។
សូមបញ្ជាក់ផងដែរថា, លោក ណុប ឌី ជាឈ្មួញឈើ ជាជនស៊ីវិល ប៉ុន្តែប្រើរថយន្តម៉ាក ត្រាយតុន ពាក់ស្លាកលេខ (ខម) បើកពេញស្រុកឱរ៉ាល់និងពេញខេត្តកំពង់ស្ពឺ គ្មានសមត្ថកិច្ចអាជ្ញាធរណាប៉ះពាល់ឡើយ ហ្នឹងឲ្យមេការរបស់ខ្លួនម្នាក់ជិះរថយន្តកាមេរីឆ្លាម ពណ៍ត្រីឆ្លូញ បើកមើលផ្លូវ ឬចងអង្រឹងដេកតាមផ្លូវមើលសមត្ថកិច្ច មើលអ្នកប្លែក មើលអ្នកសារព័ត៌មាន ប្រៀបដូចជាកន្លែងដាក់កុងត្រូលជជុះ ដែលគ្មានអាជ្ញាធរនិងសមត្ថកិច្ចបើកភ្នែកមើលឡើយ៕