អ៊ាម វន្នី ត្រៀមចេញទៅជួបអ្នកគាំទ្រនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមរណ្តំចិត្ត លោក អ៊ាម វ​ន្នី កាន់តែទទួលបានាការគាំទ្រកាន់តែច្រើនពីសំណាក់មហាជនក្រោយពីតារាចម្រៀងរូបនេះបញ្ចេញនូវបទចម្រៀងស្នាដៃនិពន្ធថ្មីជាច្រើនបន្តបន្ទាប់។ នៅអំឡុងពាក់កណ្តាលខែមីនានេះលោកនឹងចេញទៅបង្ហើរសំនៀងជាលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិកតាមការស្នើសុំរបស់ប្រជាជនខ្មែររស់នៅទីនោះ។

​“បទ“ខ្ញុំជាអ្នកបាត់ដំបង” និងបទ”ស្អប់ស្នេហ៍ដំបូង” របស់ខ្ញុំដែលដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន នឹងត្រូវបានលើកយកទៅច្រៀងក្នុងឱកាសជួបអ្នកគាំទ្រខ្ញុំជាលើកដំបូងនៅទៅនោះ”។ នេះគឺជាការបញ្ជាក់របស់លោក អ៊ាម វន្នី។ លោកបន្តថាក្រៅពីបទចម្រៀងនេះលោកនឹងច្រៀងបទចម្រៀងថ្មីៗផ្ទាល់ខ្លួនមួយចំនួន បទមរតកដើមរបស់លោក ស៊ិុន ស៊ីុសាមុត ហើយលោកក៏កំពុងនិពន្ធបទចម្រៀងស្តីពីក្តីនឹករលឹករបស់ប្រជាជនខ្មែរមកទឹកដីកំណើតផងដែរ។

តារាចម្រៀងរូបនេះបន្តថា លោកនឹងចេញដំណើរពីកម្ពុជានាថ្ងៃទី១៥មីនាឆ្នាំ២០១៦ដោយរួមដំណើរជាមួយនឹងសិល្បករចម្រៀង លោកយឹង យន កញ្ញារស់ ម៉ូនីកា និងវិចិត្រករម្នាក់ផងដែរដែល គោលបំណងសំខាន់គឺការចូលរួមសម្ពោធសារមន្ទីរមួយឈ្មោះថា”សារមន្ទីរសិល្បៈមរតកខ្មែរ” និងមានកម្មវិធីប្រគុំតន្ត្រីដើម្បីស្វែងរកថវិការជួយដល់កុមារកំព្រា សិស្សក្រីក្រនៅកម្ពុជាដែលជាការរៀបចំឡើងរបស់អង្គការអាយឃែរ។

តារាចម្រៀងវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ដែរថា មានរដ្ឋធំៗមួយចំនួន ដែលមានប្រជាជនខ្មែររស់នៅ នឹងត្រូវបានលោកទៅចូលរួមសម្តែងដែលតាមគម្រោងលោកនឹងទៅរយៈពេល៦សប្តាហ៍ ប៉ុន្តែដោយការគាំទ្រច្រើនអ្នករៀបចំកម្មវិធីស្នើឲ្យលោកបន្តការច្រៀងឲ្យយូជាងនេះហើយលោកកំពុងតែពិចារណាថានឹងបន្តដែរឬយ៉ាងណា ខណៈដែលលោកមានការងារច្រើនត្រូវបំពេញបន្តនៅកម្ពុជា។ អ្វីដែលោកសប្បាយចិត្តគឺបានជួបអ្នកគាំទ្រ ជាច្រើនដែលមិនធ្លាប់បានជួបមុខគ្នា ប៉ុន្តែពួកគាត់តែងផ្តល់ដំបូលន្មានការណែនាំជាច្រើនកន្លងមកចាប់តាំងពីលោកនៅជាបេក្ខជនCambodian Idol នោះម្ល៉េះ ហើយក៏មានអ្នកខ្លះជួយជាថវិកាសម្រាប់ជួយដល់លោកក្នុងពេលប្រឡងផងដែរ។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ពីតម្លៃខ្លួននៃការចេញច្រៀងនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែលោកលើកឡើងថា ពិតជាមានតំម្លៃមួយប្រសើរជាងការច្រៀងក្នុងស្រុកដែលជាតម្លៃមួយស្ថិតក្រោមការពេញចិត្តទាំងសងខាង។ ក្រៅពីគម្រោងចេញច្រៀងនៅសហរដ្ឋអាមេរិកនេះលោកក៏មានបណងចេញទៅជួបអ្នកគាំទ្រជាច្រើនទៀតនៅបណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរ ប៉ុន្តែលោកមិនមានបំណងចេញទៅរស់នៅលើទឹកដីនៃប្រទេសណាមួយនោះដែរ។

​ជាអ្នកចម្រៀង និងជាអ្នកនិពន្ធម្នាក់លោកចង់បង្ហាញអ្វីដែលថ្មីប្លែក ពិសេសដល់អ្នកទស្សនា និងអ្នកស្តាប់ ។ លោកចង់ធ្វើជាអ្នកចម្រៀងនៅស្រុកខ្មែរ ពិសេសបង្ហាញស្នាដៃថ្មីរបស់ខ្លួនឯងផងដែរ ហើយអ្វីដែលោកចង់ចេញទៅច្រៀងនៅបរទេសគឺជួបអ្នកគាំទ្រ ស្វែងរកបទពិសោធន៍ថ្មីៗល្អៗមកអភិវឌ្ឍន៍ខ្លួនឯងបន្តទៀត ហើយលោករំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅក្រៅប្រទេស៕

image

image

image

image

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print