ព្រលឹង សពឧក្រិដ្ឋជនម្នាក់ ក្នុង​ចំណោម​៤​នាក់ ត្រូវ​ម្តាយ​ដេក​យល់​សុ​បិ​ន្ត​ឃើញ​កូនប្រុស​មក​ប្រាប់​ថា រូបគេ​ត្រូវ​គេ​បាញ់​បាក់ដៃ​ហើយ ម៉ែ​!

ចែករំលែក៖

ភ្នំពេញ៖ សាកសពឧក្រិដ្ឋជនម្នាក់ ក្នុង​ចំណោម​៤​នាក់ មានឈ្មោះ រី ពិសី ហៅ​ថា​លុ​ច​ ដែល​បានរៀបគម្រោងចាប់ជំរិតអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម​ ទារលុយ១លានដុល្លា​រ ប៉ុន្តែ​មិន​បានសម្រេចក៏បែកធ្លាយ​ដល់​ជនរងគ្រោះ​​ ក៏ប្តឹង​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ត្រៀមខ្លួន​ជាមុនរហូតក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធចំនួន២ដេីម ចូលមកដល់ក្នុងភូមិគ្រឹះ ហេីយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ បេីកប្រតិបត្តិការបង្ក្រាបបាញ់សម្លាប់ចំនួន៤នាក់នោះ​ បានមកពន្យល់សព្វម្តាយ​ដោយ​​ប្រាប់​ថា រូបគេ​ត្រូវ​គេ​បាញ់​បាក់ដៃ​ហើយ ម៉ែ​!។

បើ​តាម​ស្ត្រី​ជា​ម្តាយ​របស់​ជនសង្ស័យ​ឈ្មោះ រី ពិសី ខាងលើ​នេះ បាន​ឲ្យ​​ដឹង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១​នេះថា កូន​របស់​គាត់ រយៈពេល​៤​ថ្ងៃ​មក​ហើយ គឺ​មាន​អាការ​ចម្លែក​ៗ ដោយសារ​តែ​៤​ថ្ងៃ​ហ្នឹង គឺ​កូន​របស់​គាត់​ឧស្សាហ៍ ចេញ​ទៅ​ផឹក​រាល់​យប់​ជា​បន្តបន្ទាប់​គ្នា ។

ស្ត្រី​ជា​ម្តាយ​ បន្ត​ថា នៅ​យប់​ម៉ិ​ញក្រោយ​កើតហេតុ​នេះ រូប​គាត់​បាន​ដេក​យល់​សុ​បិ​ន្ត​ឆុត​ណាស់ គឺ​ឃើញ​កូនប្រុស​របស់​គាត់​មក​ប្រាប់​ថា រូបគេ​ត្រូវ​គេ​បាញ់​បាក់ដៃ​ហើយ ម៉ែ​! ។ លុះ​រហូត​មក​ដល់​ព្រឹក​ឡើង ទើប​រូប​គាត់​ជា​ម្តា​យមក​ពិនិត្យ​មើល​សព​កូន​របស់​ខ្លួន ទើប​ដឹង​ថា ដៃ​កូន​របស់​ខ្លួន​ពិតជា​ត្រូវ​បាន​គេ​បាញ់​ខ្ទេច ដូច​ការ​ពន្យល់​សុ​បិ​ន្ត​របស់​កូន ពិតប្រាកដ​មែន ។

សូម​ជម្រាប​ថា​ សាកសព​ជនសង្ស័យ​ឈ្មោះ រី ពិសី ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ហើយ ដោយ​លើកសព​ដាក់​ក្តាម​មឈូស ហើយ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​រៀបចំ​បូជា នៅ​ឈាបនដ្ឋាន​ក្នុង​វត្ត​ទឹកថ្លា ធ្វើបុណ្យ​តាម​ប្រពៃណី។​ ដោយឡែក​សាកសព​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ក្នុង​នោះ​៖​ មាន​ជនសង្ស័យ​ម្នាក់​ជា​មេខ្លោង ពុំ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចូលខ្លួន​មក​ទទួល​សាកសព ទៅ​ធ្វើបុណ្យ​នោះ​ទេ ទំនងជា​ខ្លាច​ប៉ះពាល់​អាប់​កិត្តិយស ? បើ​ទោះបី​ហ្វេ​ស​ប៊ុ​ក​របស់​ជនសង្ស័យ​ជា​មេខ្លោង​មាន​បង្ហាញ​រូប​មួយ​ចំនួន​ក្តី ។

បេីតាមប្រភពព័ត៍មានពី​​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ រី ពិសី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា រូប​គាត់​ទើបតែ​បានដឹង​ដំណឹង​ថា ប្តី​របស់​ខ្លួន​ត្រូវ​គេ​បាញ់​ស្លា​ប់ នៅ​វេលា​ម៉ោង​៤​ទៅ​៥​ល្ងាច​ថ្ងៃ​ទី​០១ ខែមីនា​នេះទេ ។ ហើយ​មុន​ពេល​ទទួល​ដំណឹង​ដំបូង​នោះ គឺ​រូប​គាត់​ជា​ប្រពន្ធ​បាន​មើល​តាមគេ​ឡាយវីដេអូ​បង្ហោះ​លេីបណ្ដាញសង្គមហ្វេសប៊ុក ដោយ​​មើលទៅ​ប្រហាក់ប្រហែល​សង្ស័យ​ថា ជា​ប្តី​របស់​គាត់​ដែរ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍ លុះ​រហូត​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ ទើប​ដឹង​ពី​អត្តសញ្ញាណ និង​ឈ្មោះ​ប្តី​របស់​ខ្លួន​តែ​ម្តង ។

គួរ​​រម្លឹក​ថា ករណីចាប់ជំរិតទារលុយ១លានដុល្លារ​ខាងលើនេះ​ បានបង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុច វិឡាលេខ ២០ ក្នុងបុរីអង្គរភ្នំពេញ ក្បែរផ្សារអ៉ីអន២​ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ប៉ុន្តែ​មិន​បានសម្រេច​ ក្រោយ​បែកធ្លាយ​ដល់​ជនរងគ្រោះ​​ ក៏ប្តឹង​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ត្រៀមខ្លួន​ជាមុនរហូតបាញ់សម្លាប់ក្រុមឧក្រិដ្ឋជនទាំង៤នាក់នេះស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកេីតហេតុតែម្តង។

ក្រោយ​កេីតហេតុ​ សព​ជនសង្ស័យទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច កម្ក​ល់​ទុក​នៅ​ឈាបនដ្ឋាន វត្ត​ទឹកថ្លា​ នៅ​យប់​ថ្ងៃ​ទី​០១ ខែមីនា​ ឆ្នាំ​២០២១​ ប៉ុន្ដែ​ពុំ​មាន​ឪពុក​ម្តាយ ឬ​បងប្អូន​សាច់ញាតិ​ណាមកទទួលយក​ទៅ​ធ្វើបុណ្យ​នោះ​ឡេីយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print