នារវ័យក្មេងម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីពួកគេប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនក្រោយពីពួកគេបានប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះជួល ក្រុម០៥ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ប្រាក់ លកិ្ខណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើ ។ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅពេលកើតហេតុគឺមានប្រជាពលរដ្ឋបានរាយការណ៍ថាមានក្រុមក្មេងៗប្រុសស្រីបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីក៍ចុះទៅដល់កន្លែងកើតហើយក៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់នេះតែម្តងចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយពីការសាកសួរនារីជាជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕

20160229232429

20160229232424

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print