​បាក់​ស្ពាន​មួយ​កន្លែង​មក​ពី​គោ​យន្ត​ដឹក​ដំឡូង​មី​លើស​ទម្ងន់​ឆ្លងកាត់​

ចែករំលែក៖

​ខេត្តរតនគិរី៖​ គោ​យន្ត​កែ​ច្នៃ​ ដឹក​ដំឡូង​មី​លើស​ទម្ងន់​បើក​ឆ្លងកាត់​ស្ពាន​បណ្តាល​ឲ្យ​បាក់​គល់​ស្ពាន​ទៅ​មុខ​លែង​រួច​ ហើយ​ក៏​មិន​ក្រឡាប់​ មិន​បណ្តាល​ឲ្យ​តៃកុង​ និង​កម្មករ​រង​របួស​ឡើយ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ជ្រៀក​ ឃុំ​លុង​ឃុ​ង​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​ ។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៀក​ បានអោយ​ដឹង​ថា​ ជា​រៀងរាលថ្ងៃ​ គាត់​តែងតែ​ឃើញ​គោ​យន្ត​កែ​ច្នៃ​ទាំង​ធំ​ ទាំង​តូច​ដឹក​ដំឡូង​មី​ ដឹកឈើ​ និង​ដឹក​ជន្លុង​ម្រេច​ឆ្លងកាត់​ស្ពាន​ចាស់​ទ្រុឌទ្រោម​នេះ​ ទាំង​យប់​ ទាំង​ថ្ងៃ​ តែ​មិន​ដែល​មាន​បញ្ហា​នោះ​ឡើយ​ ទើបតែ​មាន​ហេតុការណ៍​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​នេះ​ដឹក​ដំឡូង​មីនេះ​ បណ្តាល​អោយ​បាក់​ស្ពាន​តែ​ម្តង​ ។​

​បើ​តាម​ប្រភព​ម្ចាស់​គោ​យន្ត​បានអោយ​ដឹង​ថា​ មាន​គោ​យន្ត​កែ​ច្នៃ​របស់​គេ​ផ្សេងៗ​ដឹក​ច្រើន​ជាង​គោ​យន្ត​គាត់​ទៅ​ទៀត​ មិន​ដែល​មាន​បញ្ហា​នោះ​ទេ​ ដល់​ពេល​មាន​បញ្ហា​គោ​យន្ត​របស់​គាត់​ដឹក​តិច​ជាង​ទៅ​វិញ​ ហើយ​ក៏​មាន​បញ្ហា​បាក់​ស្ពាន​នេះ​តែ​ម្តង​ ។​

​តាម​សម្តី​របស់​លោក​ធួន​ ភូ​ន​ មេឃុំ​លុង​ឃុ​ង​បាន​ឲ្យ​ដឹង​ថា​ ស្ពាន​នេះ​កសាង​តាំងពី​ឆ្នាំ​២០១៣​ អស់​ទឹកប្រាក់​៤៩,៧០១,៥០០​រៀល​ បាន​លុយ​ពី​បដិភាគ​ឃុំ​នេះ​តែ​ម្តង​ ហើយ​គម្រោង​នៅ​ឃុំ​របស់​លោក​នេះ​ ត្រូវ​កសាង​ផ្លូវ​៨​គីឡូម៉ែត្រ​ពី​ឃុំ​គាត់​ឆ្លង​ ទៅ​ឃុំ​ និង​ស្រុក​ គេ​ផ្សេង​នោះ​។​

​បញ្ហា​គោ​យន្ត​កែ​ច្នៃ​បណ្តាល​អោយ​បាក់​ស្ពាន​នេះ​ លោក​មេឃុំ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​អភិបាលស្រុក​បរ​កែវ​ ជំរាប​ជូន​បញ្ហា​ខាងលើ​នេះ​ លោក​អភិបាលស្រុក​បាន​បញ្ជា​អោយ​គាត់​ឃាត់​ម្ចាស់​គោ​យន្ត​ធ្វើ​ស្ពាន​ និង​ជួសជុល​ឡើង​វិញ​ ហើយ​ម្ចាស់​គោ​យន្ត​កែ​ច្នៃ​នោះ​ក៏​ព្រម​ទទួល​ធ្វើ​ឡើង​វិញ​ដូច​ដើម​វិញ​ នេះ​ក៏​ជា​កំហុស​របស់​លោក​មេឃុំ​នោះ​ដែរ​ បើ​ដឹង​ថា​ស្ពាន​ចាស់​ទ្រុឌទ្រោម​ ដោយ​ទឹកជំនន់​នា​ឆ្នាំ​កន្លង​ទៅ​ហើយ​ ហេតុ​អ្វី​ក៏​លោក​មេឃុំ​មិន​ដាក់​បំរាម​ហាម​ ឫ​ក៏​ហៅ​ម្ចាស់​គោ​យន្ត​កែ​ច្នៃ​ទាំង​ធំ​ តូច​នោះ​ដែល​ឆ្លងកាត់​ផ្លូវ​របស់​គាត់​អោយ​ដឹក​ល្មមៗ​បាន​ហើយ​ មិន​គួរ​ណា​អោយ​មាន​បញ្ហា​បែប​នេះ​ទេ​ អ្នក​រង​គ្រោះ​គឺ​ប្រជា​កសិករ​ដែល​ដឹក​កសិផល​កសិកម្ម​នោះ​ទៅ​វិញ​នោះ​ទេ​ ៕​

20160229231328

20160229231326

20160229231328 (1)

20160229231329

...

ដោយ៖ វុ​ទ្ធ​ ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print