ខេត្តស្វាយរៀង៖ ស្ត្រី២នាក់បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះប្រទេសវៀតណាមបន្ទាប់ពីដឹកដៃគ្នាឆ្លងថ្នល់ត្រូវរថយន្តទេសចរណ៍របស់ក្រុមហ៊ុន ម៉ី ហុង បុកប៉ើងជាង១០ម៉ែត្រកាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះវ័ន អាយុ ២០ឆ្នាំមុខរបរកម្មការិនីរោងចក្រនិងឈ្មោះ សៅ ចិន អាយុ ២០ឆ្នាំដោយអ្នកទាំង២មានទីលំនៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប។
បើតាមសាក្សីបានប្រាប់ថានៅមុនពេលកើតហេតុមានស្ត្រី២នាក់បានដឹកដៃគ្នាដើរឆ្លងថ្នល់ពីជើងមកត្បូងលើកំណាត់ផ្លូវជាតិលេខ១ខណះកំពុងឆ្លងថ្នល់ស្រាប់រថយន្តទេសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ម៉ី ហុង ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣D ៣០៤៦ បើកបរក្នុងល្បឿនយ៉ាងលឿនពីលិចមកកើតហើយចាប់ហ្វ្រាំងមិនទាន់ក៏បុកអូសជាង១០ម៉ែត្របណ្តាលឲ្យជនរងគ្រោះទាំង២បែកក្បាលហូឈាយសន្លប់ស្ដូកស្ដឹងនិងកន្លែង។ក្រោយពេលកើតហេតុតៃកុងរថយន្តក៏បើកទ្វារថយន្តរត់ឡើងលើរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលភ្លាមៗ។
ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានដឹកទៅសងគ្រោះនៅមន្ទីពេទ្យខេត្តប៉ុន្តែត្រូវបានបញ្ជូនបន្តទៅព្យាបាលប្រទេសវៀផតណាមខណះដល់ពាក់កណ្ដាលផ្លូវអកុសសមុខរបួសធ្ងន់ធ្ងនរពេកក៏ស្លាប់ទាំង២នាក់ទៅ។
សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីចំពោះរថយន្រត្រូវបានអូសមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន