ប្រជាពលរដ្ឋប្ដឹងប្រធានសហគមន៍ភូមិ ពីបទលក់ដីព្រៃនិងចំការពួកគាត់អោយឈ្មួញ

ចែករំលែក៖

ខេត្តរតនគីរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បាននាំគ្នាផ្ដិតមេដៃប្ដឹង ចូលអាជ្ញាធរស្រុក ដើម្បីសុំអោយ ជួយទប់ស្កាត់ការឈូសឆាយដីព្រៃ និងដីចំការរបស់ពួកគាត់ ខណៈដែលប្រធានគណៈកម្មការ ការពារព្រៃឈើម្នាក់ បានលក់អោយអ្នកមានលុយមានអំណាចម្នាក់ក្នុងខេត្តរតនគីរី។

លោក ប៉ូយ ព្លីន អាយុ៤៥ឆ្នាំ ជនជាតិចាយរាយ ជាប្រធានគណៈកម្មការ ការពារព្រៃឈើ ភូមិប៉ក់ធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ដាវ ត្រូវបានប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយ ប្រជាពលរដ្ឋក្នុងភូមិ ចំនួន២៩៦នាក់ នាំគ្នាផ្ដិតមេដៃប្ដឹងថា បានលក់ដីព្រៃសហគមន៍ និងដីចំការ របស់ពួកគាត់ អោយទៅអ្នកមានលុយម្នាក់ រស់នៅទីរួមខេត្តរតនគិរី។ យកគ្រឿងចក្រចូលឈូសឆាយ ដីព្រៃសហគមន៍ និងដីចំការពួកគាត់ ជាប់មាត់ទន្លេសេសាន្ត ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ត្រង់ចំណុចជើងភ្នំខ្វាញ់ស្ថិតនៅភូមិឃុំខាងលើ។

យោងតាមការអោយដឹងពីប្រជាពលរដ្ឋឈ្មោះ រចំ លឿង និងឈ្មោះ សល់ លៀង រស់នៅភូមិឃុំខាងលើ បានអោយដឹងថា ដីព្រៃសហគមន៍ភូមិគាត់ និងដីចំការចំនួនជាង៣០ហិកតា ស្មើ២០០គ្រួសារ ត្រូវលោកប៉ូយ ព្លីន ជាប្រធានគណៈកម្មការ ការពារព្រៃឈើ លក់អោយអ្នកមានលុយ ចំនួន៥-៦ឆ្នាំហើយទើបតែផ្ទុះរឿងឡើងថ្មីៗ។ ហើយយកគ្រឿងចក្រចូលឈូសឆាយ ដីព្រៃសុំបីតែចំការ ដីស្រែរបស់ពួកគាត់ដែលមានដំណាំ ក៏ត្រូវគេឈូសឆាយអស់ដែរ ពួកគាត់មិនដឹងមានអ្វី ប្រកបរបរចិញ្ចឹមគ្រួសារទៀតទេ។

លោក ក្លាន ជីព ប្រធានភូមិប៉ក់ធំ ថា កាលដែលលោក ប៉ូយ ព្លីន លក់ដីព្រៃសហគមន៍ និងដីចំការប្រជាពលរដ្ឋ លោកគ្រាន់តែដឹងថា ឈ្មោះខាងលើជាអ្នកលក់ តែលក់នៅពេលណាលោកមិនដឹងទេ ពីព្រោះពេលដែលលក់នោះ ស៊ីញ៉េ ទទួលស្គាល់ ដោយប្រធានភូមិសេសាន្ត មេឃុំសេសាន្ត។
អភិបាលស្រុកអូយ៉ាដាវ លោក ម៉ា វិចិត្រ ថា ដីនេះទិញពីប្រជាពលរដ្ឋ លោកកំពង់អោយគណៈកម្មការចុះត្រួតពិនិត្យហើយ។ លោកប៉ូយ ព្លីន ប្រធានសហគមន៍ការពារព្រៃឈើរស់នៅភូមិឃុំខាងលើបានប្តឹងប្រជាពលរដ្ឋជាច្រើនគ្រួសារដាក់មកតុលាការខេត្តរតនគិរីពីបទបរិហាកេរ្តិ៍ជាសាធារណៈ ហើយនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ លោកម៉ម វាន់ដាព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរីបានចេញដីកាកោះហៅប្រជាពលរដ្ឋចំនួន១៤នាក់មកធ្វើការបំភ្លឺ ជុំវិញរឿងលោកប៉ូយ ព្លីន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។

ជុំវិញរឿងនេះសារពត៌មានយើងមិនអាចសុំការបំភ្លឺពីលោកម៉ម វាន់ដា បានទេនៅព្រឹកថ្ងៃដដែល ដោយឡែកប្រជាពលរដ្ឋ ១៤នាក់នោះបានអោយដឹងថាពួកគាត់មានឯកសារត្រឹមត្រូវដើម្បីប្តឹងតបទៅលោកប៉ូយ ព្លីន វិញ ហើយលោកប៉ូយ ព្លីន នេះពួកគាត់អះអាងថាពិតជាបានលក់ដីអោយឈ្មួញខាងលើនេះពិតមែន៕

image

image

image

image

image

image

image

image

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print