អាជ្ញាធរ​ថៃ​៖​ បន្ត​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន៣៥នាក់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថា​ ​មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ហៅកាត់ថា CCSA របស់ប្រទេសថៃ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១​ បានប្រកាសពី ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៥នាក់ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបន្តកើនដល់ ២៦,១០៨នាក់។

ជាក់ស្ដែង​មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២៥ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង១០ករណីទៀតជាករណីឆ្លង ដែលត្រូវបានរកឃើញលើអ្នកទើបត្រឡប់មកពីក្រៅប្រទេស ។ សម្រាប់ករណីឆ្លងក្នុងស្រុក ១២ករណីត្រូវបានរាយការណ៍ចេញពីខេត្ត សាមុតសាខន, ៨ករណីចេញពីខេត្ត ផាទុមថានី, ៣ករណីចេញពី ទីក្រុងបាងកក រីឯខេត្ត ប្រាជួបគីរីខ័ន និងខេត្តអាយុធ្យាមាន១ករណី។

សូមជម្រាបថា​ បច្ចុប្បន្ន​នៅក្នុងប្រទេសថៃ ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ចំនួន​ ២៦,១០៨នាក់ ,ក្នុង​នោះ​មាន២៥,៤៨៣នាក់ បានជាសះស្បើយវិញ ខណៈ៥៤១នាក់កំពុងនៅបន្តសម្រាកព្យាបាលតាមមន្ទីរពេទ្យ។ ចំណែកតួលេខអ្នកជំងឺដែលស្លាប់ គឺនៅ៨៤នាក់ដដែល៕ដោយ​៖ស​ តារា​

...

រូបភាព​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print