ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យធ្វេីការឃាត់ខ្លួនជនសង្ស័យគូស្នេហ៍ទាំងពីរនាក់ វេលាម៉ោង ១៦ និង០០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោយពីប្រព្រឹត្តអំពើលួច (លួចលុយចំនួន៥៦០០ដុល្លារអាមេរិក )និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទី ត្រង់ចំណុចសួនច្បារបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវសុកហុក សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រីឯជនសង្ស័យចំនួន០២នាក់ជាគូរស្នេហ៍និងគ្នា ទី០១ ឈ្មោះស៊ឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មៀ ស្នាក់នៅផ្ទះជួលលេខ៥១Lផ្លូវលេខ២ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០២ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំងពីរនាក់មានសារធាតុញៀន) ។
ដោយឡែកវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IR 4235 ។ ២/ ក្រមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់(កញ្ចប់ធំល្មមចំនួន០១ និងកញ្ចប់ថង់តូចចំនួន០៣) ០៣/សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-សំភារ:បាត់បង់ លុយចំនួន ៥៦០០ដុល្លារអាមេរិច (ប្រាំបីពាន់មួយរយដុល្លារអាមេរិច)និងឯកសារផ្សេងៗមួយចំនួន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស អាយុ២៨ឆ្នាំ បានជិះម៉ូតូម៉ាកហ្សូម័រ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-0914 ឌុបគូរដណ្តឹងឈ្មោះ បូ សុដាលីន ភេទស្រី អាយុ២៤ឆ្នាំ ចេញពីផ្ទះជួល ផ្លូវសុកហុក សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួច ជនរងគ្រោះមានស្ពាយសាក់កាដូរ ពណ៌ខ្មៅមកជាមួយ ហើយនៅក្នុងសាក់កាដូរ នោះមានលុយចំនួន ៥៦០០ ដុល្លារ (ប្រាំពាន់ប្រាំមួយរយដុល្លារអាមេរិក) និង ឯកសារផ្សេងៗ។ ពេលនោះជនរងគ្រោះជិះម៉ូតូឌុបគ្នាដើម្បីទៅបុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ តាមផ្លូវ២១៧ ពីជើងទៅត្បូង ដោយសារជនរងគ្រោះពុំស្គាល់បុរីហុកឆេងថានៅកន្លែងណាច្បាស់លាស់ ហើយក៏វង្វេង ចូលមកដល់បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនរងគ្រោះបានជិះម៉ូតូ ចូលបុរីលឹមឈាងហាក់ មេឃក្តៅខ្លាំងពេកក៏បានឈប់ម៉ូតូ ហើយអង្គុយលេងលើទោងតាមសួនច្បាររបស់បុរីលឹមឈាងហាក់ រួច ក៏បានដោះសាក់កាដូរ ទុកនៅលើកៅអីទោង ហើយអង្គុយរយៈពេល០៥នាទី ឈ្មោះ បូ សុដាលីន ប្រាប់ថាបងយើងវង្វេងបុរី ហើយ ជនរងគ្រោះក៏បានស្ទុះឡើងបើកម៉ូតូឌុបគ្នា បន្តដំណើរទៅទៀត ហើយក៏ភ្លេចយកសាក់កាដូនោះមកជាមួយ។ ពេលជនរង គ្រោះបើកម៉ូតូឌុបគ្នាទៅដល់បុរីហុកឆេង ចូលផ្ទះមិត្តភក្កិរបស់គូដណ្ដឹងយកខោអាវឲ្យគូដណ្ដឹងរួច ក៏បើកម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ ជួលវិញ តែពេលជិះម៉ូតូដល់ផ្សារស្ទឹងមានជ័យថ្មី ជនរងគ្រោះក៏បាននឹកឃើញថាភ្លេចសាក់កាដូដែលដាក់លុយនោះនៅលើ ទោង បុរីលឹមឈាងហាក់ ។ ហើយជនរងគ្រោះក៏បានបើកម៉ូតូត្រឡប់មកវិញ ស្រាប់តែបាត់សាក់កាដូដែលទុកនៅលើទោង រួចជនរង គ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ។ ហើយសមត្ថកិច្ច ក៏បានចុះទៅដល់ កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់បុរីលឹមឈាងហាក់ និងរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ស្រាប់តែឃើញជនសង្ស័យចំនួន០២នាក់ទី១ ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ទី២ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ (ពួក គេទាំង០២នាក់ជាសង្សានឹងគ្នា) បានបើកមើលសាក់កាដូរបស់ជនរងគ្រោះឃើញលុយ ក៏បានលួចយកសាក់កាដូរនោះហៅម៉ូតូកង់បីឥណ្ឌា នាំគ្នា ជិះគេចខ្លួនចេញ នៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ។ បន្ទាប់មកសមត្ថកិច្ចយើងបានសួរនាំសន្តិសុខម្នាក់ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៥២ឆ្នាំ បានដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ស្រីអូន ស្នាក់នៅផ្ទះជួលលេខ ៥១L ផ្លូវលេខ២ បុរីលឹម ឈាងហាក់ ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយដឹងថាជនសង្ស័យពីរនាក់នោះ ប្រើលេខទូរសព្ទ ០៦៩ ៧៧៧ ២៤១ និងលេខផ្ទះ រួចកម្លាំងសមត្ថកិច្ចយើងបានទៅដល់ផ្ទះជនសង្ស័យខាងលើ តែពួកគេបាននាំគ្នាគេច ខ្លួនចេញពីផ្ទះបាត់អស់ ។ ក្រោយមកសន្តិសុខ ឈ្មោះ ពុំ សុផល បានប្រើទូរស័ព្ទលេខ ០៩៦ ៧៨៥៣០០៥ ទូរស័ព្ជចូលទៅ លេខ០៦៩ ៧៧៧ ២៤១ ជនសង្ស័យឈ្មោះ ស៊ឹម ស្រីអូនឲទទួលឆ្លើយថា រូបគេ ពិតជាបានរើសយកសាក់កាដូខាងលើប្រាកដមែន ហើយជនរងគ្រោះក៏បានសុំយកសាក់កាដូរ និងឯកសារផ្សេងៗ តែជនសង្ស័យឆ្លើយគេចវេស មិនព្រមប្រគល់ឱ្យវិញទេ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ ទាំង០២នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ៖ ភារ៉ា ដង្កោ