សង្វេគណាស់! ដើរកណ្ដាលថ្ងៃក្ដៅខ្លាំងស្រាប់តែដួលបែកពពុះមាត់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលចុះពិនិត្យ ករណីស្រ្តីម្នាក់ដើរដួលបណ្ដាលឲ្យស្លាប់នៅកណ្ដាលផ្លូវ ខណៈគេលឺគាត់រអ៊ូរទាំថាដើររកប្ដី ក៏ស្រាប់តែដួលបែកពពុះមាត់ស្លាប់មួយរំពេច ។

ហេតុការណ៍ស្រ្តីដើរដួលបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកណ្ដាលថ្ងៃត្រង់ ថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវរទេះ ខាងលិចផ្ទះរបស់ឈ្មោះ ហុំ ហ៊ន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកបាកានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ សោរ ចាន់ធា អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានប្ដី បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

នគរបាលស្រុកដដែលបន្តទៀតថា ក្មេងប្រុសទៅឃ្វាលសត្វគោម្នាក់បានឃើញហេតុការណ៍ស្រ្តីរងគ្រោះផ្ទាល់ គាត់បានដើរពីក្រោយខ្លួនរអ៊ូម្នាក់បែបវង្វេងថាដើររកប្ដី ភ្លាមស្រាប់តែដួលបែកពពុះមាត់ បន្ទាប់មកគាត់ងើបអង្គុយក៍ស្រាប់តែដេកទៅវិញ ក្មេងប្រុសក៍រត់ទៅហៅម្ចាស់ផ្ទះនៅជិត(ហុំ ហ៊ន)ដើម្បីជួយប៉ុន្តែជនរងគ្រោះស្លាប់ទៅហើយ ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។

ប្រភពដដែលបញ្ជាក់អះអាងបន្តទៀតថា ស្រ្តីរងគ្រោះអាចពិតជាស្លាប់ដោយសារខ្យល់គ(គាំងបេះដូង)ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាករណីផ្សេងៗនោះឡើយ ស្រ្តីរងគ្រោះហូបស្រាជាប្រចាំ គាត់ដើរកណ្ដាលថ្ងៃក្ដៅខ្លាំងទៀត ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print