កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ជាមេគ្រឿងញៀនដកហូតថ្នាំញៀនម៉ាទឹកកក២១ថង់

ចែករំលែក៖

ខេត្តបាត់ដំង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ជាមេគ្រឿងញៀនតាមវិធានការញុះញង់និងដកហូតថ្នាំញៀនម៉ាទឹកកក២១ថង់ស្មើទម្ងន់់១៤៦,២៥ក្រាមនិងសម្ភារៈវេចខ្ចប់១ចំនួនទៀត កាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នៅផ្ទះសំណាក់១កន្លែង ត្រង់ចំណុចភូមិជ្រៃកោង​ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោក សរ សេដ្ឋា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាបុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះលឹម រដ្ឋា អាយុ២២ឆ្នាំមានទីលំនៅភូមិតាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធី៍សាត់់។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២១ថង់ស្មើទម្ងន់់១៤៦,២៥ក្រាម ជញ្ជីសម្រាប់ថ្លឹងថ្នាំញៀនចំនួន១  ទូរស័ព្ទដៃ២គ្រឿង ថង់ប្លាស្ទិកវេចខ្ចប់់មួយចំនួន សំបកដបទឺកបរិសុទ្ធសម្រាប់តជក់ថ្នាំញៀនចំនួន១។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនធ្លាប់ចែកចាយថ្នាំញៀននៅខេត្តពោធិ៍សាត់ជាង១ឆ្នាំមកហើយ ដោយការលក់ក្នុង៤ទៅ៥ថ្ងៃអស់ថ្នាំញៀន១ខាំ ចំណេញប្រាក់ពី២០០ដុល្លាទៅ១០០០ដុល្លាហើយប្រើប្រាស់ថ្នាំញៀនខ្លួនឯងផង។

បច្ចុប្បន្នបុរសសង្ស័យនិងវត្ថុតាងថ្នាំញៀនត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងនារសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ចាត់ការតាមនិតិវិធី៕

ff3

ff5

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print