ភ្នំពេញ៖ រឿងរ៉ាវស្នេហាបែបឆក់ កណ្ដៀតលួចលាក់ ផ្ដើមឡើងដោយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះ ជាតិ ជាមួយនឹងយុវតីវ័យក្មេង ម៉ុន ស្រី Mon Srey មិនត្រឹមតែភាគីខាងស្រីបង្ខំ ចិត្ដទម្លុះទម្លាយធ្វើឱ្យបែកជាអូរហូរជា ស្ទឹងកាត់អស់កេរ្ដិ៍ខ្មាសជាមួយនឹងមជ្ឈ ដ្ឋានទូទៅក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ តែរឿងរ៉ាវស្នេហាមួយនេះក៏ត្រូវបាន មហាជននិយមលេងបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) បង្ហោះចែករំលែក ព័ត៌មានដ៏កម្រមួយនេះបានដឹងសុសសាយទូទាំងប្រទេស និងក្រៅស្រុកផងដែរ ។
លោក កឹម សុខា អាចនឹងមានអារម្មណ៍ វិលវល់ជាមួយក្ដីអាម៉ាស់ ដែលមិនគួរ ឱ្យកើតនេះសំខាន់អន់ចិត្ដយ៉ាងធ្ងន់ទៅ លើយុវតីកំណាន់ចិត្ដមិនគួរណានាងចិត្ដដាច់សម្រេចបង្ហោះនូវរឿងរ៉ាវស្នេហា តាំងពីគ្រាដំបូងរហូតដល់មានគភ៌ជា មួយគ្នាឱ្យអ្នកដទៃ រួមទាំងភរិយារបស់ គាត់បានដឹងនោះទេ ពិសេសបានជះឥទ្ធិ ពលដ៏អាក្រក់ប៉ះ ពាល់ទៅដល់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់គាត់ ក្នុងនាមជាថ្នាក់ ដឹកនាំនយោបាយមួយរូបដែលពោរ ពេញទៅដោយអំនួតនិងភាពស្អាតស្អំ គ្រប់កាលៈទេសៈនោះ?
យុវតី Mon Srey កំណាន់ចិត្ដ ឬអាច និយាយបានថា ជាភរិយាបន្ទាប់របស់ លោក កឹម សុខា បានទម្លាយនូវរឿង រ៉ាវស្នេហារបស់ខ្លួនជាមួយនឹងមេបក្ស រូបនេះ ដោយកាត់កេរ្ដិ៍កាត់ខ្មាស ឬក៏ នាងមិនអាចទ្រាំទុកបាន ទើបនិយាយ យ៉ាងដូច្នេះថា “នាងខ្ញុំសោកស្ដាយ ដែល បានជ្រុលខ្លួនទាក់ទងជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយជឿតាមការលួងលោម និងសន្យា ផ្ដល់លុយកាក់ និងសម្ភារពីគាត់” ។ នាង បន្ដថា “ខ្ញុំក៏យល់ព្រមស្នេហាជាមួយ គាត់ រហូតបានទៅដើរលេង នៅទីក្រុង បាងកកជាមួយគាត់ ។ ស្ទើររាល់ថ្ងៃ លោកកឹម សុខា គាត់តែងតែទូរស័ព្ទមក រកខ្ញុំ គាត់ប្រាប់ខ្ញុំថា គាត់ស្រឡាញ់ខ្ញុំ ណាស់ស្ទើរបាត់មុខខ្ញុំមិនបាន…ថ្ងៃមួយ គាត់បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់ គាត់ថា ខ្ញុំមានអាការចេះតែចង់ក្អួត ចង្អោរ សង្ស័យមានផ្ទៃពោះ គាត់ក៏ឆ្លើយ វិញថា “លេងសើចម្ល៉េះ” ។ គាត់ឱ្យខ្ញុំរក វិធីការពារ ។ នាងបន្ដថា ពេលបានឮ សម្ដីរបស់គាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍អស់ សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវ អីទាំងអស់” ។
មានរឿងរ៉ាវជាច្រើនដែលយុវតីខាងលើបានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួន ដោយមិនលាក់លៀម ក្នុងគោលបំណង ធ្វើឱ្យធូរស្បើយក្នុងអារម្មណ៍ ខណៈខកខ្លួន ប្រាណជាមួយនឹងអនុប្រធានបក្ស សង្ឃឹម ថានឹងមានកូនជាមួយគ្នាពេលក្លាយ ទៅជាភរិយាបន្ទាប់នោះ ។ ផ្ទុយទៅវិញ អ្វីៗដែលបានគិតត្រូវបានរសាយរសាត់ បាត់ស្រមោលសូន្យឈឹងបន្សល់ទុកតែក្ដីអស់សង្ឃឹម គ្រាដែលម្ចាស់ចិត្ដមិនទទួល ខុសត្រូវបង្ខំឱ្យរកវិធានការការពារកុំឱ្យ មានគភ៌ ។
រឿងរ៉ាវស្នេហាលោក កឹម សុខា និង យុវតីវ័យក្មេង Mon Srey ត្រូវបានបែក សាយភាយ នៅព្រលប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយថ្ងៃបន្ទាប់ព័ត៌មានទាំងនេះបានក្លាយទៅជាចំណាប់អាម្មណ៍តាម ដានដោយយកចិត្ដទុកដាក់បំផុតពីមជ្ឈ ដ្ឋានប្រជាពលរដ្ឋ ព្រោះពួកគេមិននឹក ស្មានដល់លោក កឹម សុខា ឆ្លៀតរកវិធី ក្រាបពង ប៉ុន្ដែភ្លេចគិតទើបក្លាយទៅជា ក្ដីអាម៉ាស់បែបនេះ ។
មានយុវជនជាច្រើន បានសម្ដែងនូវ ការគាំទ្រចំពោះសមត្ថភាព ទេពកោសល្យ របស់លោក កឹម សុខា បើទោះជាមាន វ័យចំណាស់ជ្រេបន្ដិចទៅហើយក្ដី ដោយ សារអំណាចឥទ្ធិពលលុយតួនាទីនិងនិស្ស័យ ចរិតពីធម្មជាតិប្រកបដោយបច្ចេកទេស ខាងជំនាញលួងលោមផងនោះធ្វើឱ្យរូប គាត់ឆក់បេះដូងយុវតីដ៏ក្មេងខ្ចី ធ្វើជាគូ កំណាន់ចិត្ដរហូតដល់នាងព្រមប្រគល់ ខ្លួន ហើយមានទាំងគភ៌ទៀតផង ។ ដោយ ឡែកពួកគេខ្លះទទួលស្គាល់ថា អាចខ្វះ ទេពកោសល្យ ឬក៏ធនធានផង ទើប មិនមានឱកាសអង្រួនដួងចិត្ដពីសម្រស់នារីវ័យក្មេងដូចជារូបគាត់បាន ។
លោក កឹម សុខា ប្រធានស្ដីទីគណ បក្សសង្គ្រោះជាតិអាចដេកមិនលក់បក់ មិនល្ហើយ អារម្មណ៍នឹងពុះកញ្ជ្រេល ខឹង ផង ភ័យផង ខ្មាសញាតិសន្ដានផង ពិសេសក្នុងនាមជាអ្នកនយោបាយមួយ រូបនិយមប្រើពាក្យថា ស្រឡាញ់ភាព ស្អាតស្អំ ក្រោយមកខ្លួនគឺជាអ្នកប្រព្រឹត្ដ នូវទង្វើមិនគប្បីក្នុងរឿងស្នេហាបោក បញ្ឆោត លួងលោមទៅលើយុវតីដែល មានវ័យក្មេងជាងបុត្រីរបស់ខ្លួននោះ ។
នៅក្នុងខ្សែអាត់សំឡេងដែលយុវតី Mon Srey បានបង្ហោះឃើញថា លោក កឹម សុខា បានលួងលោមផង ស្តីបន្ទោសផង ដើម្បីជាការថ្នមចិត្តកុំឲ្យនាងបន្ត ទម្លុះទម្លាយរឿងស្នេហានេះ កាន់តែវែងឆ្ងាយ ខ្មាសអស់មនុស្សទាំង ពួង ក្នុងនោះលោកកឹម សុខា ថែមទាំង ប្រើភាសាបច្ចេកទេស បង្ខំឱ្យ Mon Srey ប្រាប់ទៅគេទៅ “ថាយើងទាំង២នាក់ ស្គាល់គ្នា រាប់អានគ្នាតែប៉ុណ្ណោះ កុំ និយាយអីឱ្យលើសពីនេះ ពីព្រោះរឿង យើងត្រូវបានគេចុះកាសែត និងបង្ហោះ ពាសណាពាសណីអស់ហើយ ។
តាមពិតទៅគ្រប់បុរសៗទាំងចាស់ ក្មេងចៀសមិនផុតទេ ពីរឿងស្នេហាលួច លាក់ ឆក់ កណ្ដៀតឬទម្លាប់ភ្លក្សម្ហូប ក្រៅផ្ទះ ប៉ុន្ដែវប្បធម៌របស់បុរសនីមួយៗ គ្រាន់តែមាន ឧបនិស្ស័យ ភាពឈ្លាសវៃ ការទទួលខុសត្រូវលាក់អាថ៌កំបាំងកេរ្ដិ៍ ខ្មាសបានឬមិនបានទៅតាមសមត្ថភាព របស់ខ្លួនប៉ុណ្ណោះតួយ៉ាងដូចជាបុគ្គល លោក កឹម សុខា គាត់ពិតជាមិនប្រាថ្នា មិនចង់ឃើញមិនចង់ឮ មិនចង់ឱ្យនរណា ម្នាក់ដឹងរឿងរ៉ាវស្នេហាមួយនេះទេ ប៉ុន្ដែ ជាដៃចន្យរឿងដែលកើតទៅហើយ ក៏ ត្រូវទទួលហើយក៏មិននឹកស្មានដល់ថា ភាពផ្អែមល្ហែមនៃភាសាស្នេហា រវាង គាត់នឹងយុវតី Mon Srey ទៅជាល្វីងជូរ ចត់យ៉ាងនេះសោះ? អ៊ីចឹងហើយបាន ចាស់ៗតែងនិយាយរបៀបភាសាលេង សើចថា គ្មានទេអាថ៌កំបាំងក្នុងលោក…. ឬក៏គ្មានទេអាថ៌កំបាំង បើដឹងចាប់ពី មនុស្ស២នាក់ឡើងទៅ ៕
https://www.facebook.com/srey.mon.368/videos/103714610022645/
https://www.facebook.com/srey.mon.368/videos/104672329926873/
https://www.facebook.com/srey.mon.368/videos/104691439924962/
ដោយ៖ សុខខេមរា