ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងឆ្មក់ចូលបង្រ្កាបទីតាំងមេឆ្នោតដ៍ធំមួយដែលស្ថិតនៅក្នុងក្រុមហ៊ុន Coo Tel នៅទល់មុខមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។

ក្នុងការចុះបង្រ្កាបទីតាំងមេឆ្នោតដ៏ធំនេះ ដឹកនាំបញ្ជាដោយផ្ទាលពីលោកជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងលោកវរ:សេនីយ៍ឯក ភឹង ចិន្តារ៉េត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គុំ និងមន្រ្តីនគរបាលជាច្រើនរូបទៀត។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានស្រី០២នាក់យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ដោយស្នងការខេត្ត។

បើតាមការអោយដឹងពីលោកវរសេនីយ៍ត្រី ហុង ប៊ុនហាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ថា ជនសង្ស័យចំនួន១៤នាក់ មាន១១នាក់ជាអ្នកនៅចាំទូទាត់ប្រាក់ឆ្នោតនៅក្នុងក្រុមហ៊ុន Coo Tel ដោយឡែក០៣នាក់ទៀតជាអ្នកដើរលក់ឆ្នោតខ្មែរនៅក្នុងខេត្តសៀមរាប។ ចំពោះក្រុមហ៊ុនឆ្នោតខ្មែរ មិនទាន់មានអជ្ញាប័ណ្ណអោយលក់នៅក្នុងខេត្តសៀមរាបនៅឡើយទេ មានតែអជ្ញាប័ណ្ណអោយលក់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
លោកវរ:សេនីយ៍ត្រី ហុង ប៊ុនហាវ បានបន្តអោយដឹងទៀតថាក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើកម្លាំងសមត្ថកិច្ចដកហូតបានសំភារៈមានដូចជា៖ ១-ម៉ាស៊ីនកុំព្យូរទ័រចំនួន១៥គ្រឿង ២-ម៉ាស៊ីនព្រីនកន្ទុយលេខ០១គ្រឿង ៣-ផ្ទាំងលទ្ធផលឆ្នោតចំនួន០៩ផ្ទាំង ៤-អត្តសញ្ញាណប័ណ្ណរបស់អតិថិជនចំនួន១០ និងក្រដាសសៀវភៅកន្ទុយលេខមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

បញ្ជាក់បន្ទាប់ពីបញ្ចប់សំណុំរឿងខាងលើនេះ កម្លាំងសមត្ថកិច្ចយើងនិងបន្តធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងលក់ឆ្នោតកន្លែងផ្សេងទៀត៕

image

image

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print