​ឡើងផ្ទះ​កូនស្រី​គេ​រៀប​រំលោភ​ ដឹង​ដល់​ម្ដាយ​នាង​ រត់​បាតជើង​ស​ព្រាត​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ បុរស​ម្នាក់​បាន​លប​ឡើងផ្ទះ​កូនស្រី​គេ​រៀប​រំលោភ​ តែ​មិន​ទាន់​បាន​សម្រេច​ផង​ ស្រាប់តែ​ឮ​សូរ​សំឡេង​ ដឹង​ដល់​ម្ដាយ​នារី​រង​គ្រោះ​ និង​គ្រួសារ​ រួច​ជនសង្ស័យ​ក៏​លោត​ពីលើ​ផ្ទះ​គេចខ្លួន​បាត់​។​

​ករណី​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ ផ្ទះ​នារី​រង​គ្រោះ​ឈ្មោះ​អ​.​ឡ​.​ហ​ អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​ឆ្លូង​១​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ​ ម៉ា​សឺត​ អា​មាត​ ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ពួយ​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ នារី​រង​គ្រោះ​ និង​ជនសង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ ដោយនៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​ ពួក​គេ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​។​ ក្រោយ​ពី​និយាយ​ទូរស័ព្ទ​រួច​ ជនសង្ស័យ​ក៏​បាន​លប​ឡើង​ទៅ​លើ​ផ្ទះ​នារី​រង​គ្រោះ​ដើម្បី​ធ្វើ​សកម្មភាព​រំលោភ​ ប៉ុន្តែ​មិន​ទាន់​បាន​រំលោភ​ផង​ ក៏​ឮ​សំឡេង​ប្រាវ​ ធ្វើ​ឲ្យ​ម្ដាយ​នារី​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ដឹង​ហើយ​ពេល​ ជនសង្ស័យ​ក៏​លោត​ពីលើ​ផ្ទះ​រត់គេច​ខ្លួន​។​ ភ្លាមៗ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ក៏​ដេញ​តាម​ឃើញ​បុរស​ម្នាក់​នៅ​ភូមិ​ ជាមួយ​គ្នា​នោះ​ ស្មាន​តែ​ជនសង្ស័យ​ ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ ពេល​សមត្ថកិច្ច​សួរនាំ​ទើប​ដឹង​ថា​ បុរស​ ដែល​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ឃាត់ខ្លួន​នេះ​មិនមែន​ជា​ជនសង្ស័យ​ឡើយ​ គ្រាន់តែ​មានឈ្មោះ​ស្រ​ដៀង​គ្នា​គឺ​ឈ្មោះ​ម៉ា​ហ៊ា​ត​ អា​មាត​។​

​ក្រោយមក​សមត្ថកិច្ច​ក៏​ធ្វើការ​ដោះ​លែង​មនុស្ស​វិញ​។​ រីឯ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​ ដោយ​សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​បាន​ឡើយ​៕​

M29-02-16-62-700x400

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print