ក្រោយបើកវេទិកាសាធារណៈ អាជ្ញាធរខណ្ឌសែនសុខក្របួចចោរ លួច ឆក់ គាស់ផ្ទះបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការណែនាំ និងការសំណូមពរលើកឡើងរបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងបទល្មើសផ្សេងៗនៅក្នុងវេទិកាសាធារណៈកាលពីព្រឹកមិញនេះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះមកចំណុចផ្ទះជួលម្តុំភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ២នាក់ដែលជាមុខសញ្ញា លួច ឆក់ គាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀនផង។

ការចុះធ្វើរដ្ឋបាលនេះបានធ្វើឡើងនៅវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ស្ថិតនៅព្រំប្រទល់ភូមិដំណាក់ ក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់មាន ទី១ឈ្មោះ ណែន វណ្ណណេត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ និងទិ២ឈ្មោះ ហ៊ុន ច័ន្ទដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

20160301011354

20160301011355

20160301011356

20160301011349

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print