​ជប៉ុន​៖​ គ្រោង​នឹងមិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ពី​ក្រៅប្រទេស​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក

ចែករំលែក៖

អន្តរជាតិ​៖​ បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​ជប៉ុន​កាសែត Mainichi បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៣ ខែមីនា​ ឆ្នាំ​២០២១ថ្មីៗនេះ​ថា​ រដ្ឋាភិបាល​ជប៉ុន​ គ្រោង​នឹងមិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ពី​ក្រៅប្រទេស​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២០​នេះឡើយ ដ្បិត​បារម្ភ​ថា​ពួកគេ​នឹង​ចម្លងជំងឺ COVID-19 កាន់តែខ្លាំង​។ ខណៈ​ដែល​​ប្រជាជន​ជប៉ុន​ ភាគច្រើន​នៅតែ​ប្រឆាំងនឹង​ដំណើរការ​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​។​

​តាមការដកស្រង់ចេញពីប្រភពកាសែតដដែល ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជាច្រើន​ថា សេចក្តីសម្រេច​ចុងក្រោយ​ជុំវិញ​ករណី​ខាងលើ នឹងត្រូវ​ធ្វើឡើង​នៅ​ខែមីនា​នេះ បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​នៅក្នុង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​

​ជាក់​ស្ដែង​បច្ចុប្បន្ន​នេះរដ្ឋាភិបាល​ជប៉ុន​ នឹង​បន្ត​ពិចារណា​ថា តើ​ត្រូវ​ទទួល​អ្នកទស្សនា​ពី​ក្នុងប្រទេស​ជប៉ុន រួមទាំង​ចំនួន​ខ្លះ​ដែល​ត្រូវ​អនុញ្ញាត​ឱ្យចូល​កីឡដ្ឋាន ឬ​យ៉ាងណា​នោះ​។ ចំពោះ​ការចុះផ្សាយ​នេះ កើតឡើង​នៅពេលដែល​គណៈកម្មាធិកា​រ​រៀបចំ​កីឡា​តាម​តំបន់ គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​៣ ខែមីនា ជាមួយ​មន្ត្រី IOC, គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ (IPC) រួមទាំង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និង​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។​

​បេីតាមរយៈ​ការស្ទង់មតិ​របស់​កាសែត Yomiuri នៅ​ថ្ងៃទី​៣ ខែមីនា បាននិយាយថា​ ប្រសិនបើ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវ​ពន្យារ​១​ឆ្នាំ​ដោយសារ COVID-19 ដំណើរការ​ទៅតាម​ការគ្រោងទុក​មែន​នោះ ប្រជាជន​ជប៉ុន​ចំនួន ៩១ ភាគរយ​ចង់ឱ្យមាន​ទស្សនា​ក្នុង​កីឡដ្ឋាន​ក្នុង​ចំនួន​តិច​បំផុត ឬ​មិន​ឱ្យមាន​តែម្តង​។​

​បើ​មិនមាន​ការប្រែប្រួល​អ្វី​ទេ អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នឹង​ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​២៣ ខែកក្កដា ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១។

​គួរបញ្ជាក់ដែរថា​ គោលបំណង​សំខាន់​ក្នុង​កិច្ចប្រជុំ​នេះ គឺថា​តើ​ត្រូវ​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ទៅ​កន្លែង​ប្រកួត​ឬ ក៏​អត់ រួមទាំង​គម្រោង​មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ពី​ក្រៅ​ស្រុក​ចូល​ទឹកដី​ជប៉ុន​ផង​? អ្នករៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​អះអាងថា​ពួកគេ​នឹង​សម្រេចចិត្ត​អំពី​បញ្ហា​នេះ​ក្នុងអំឡុង​ខែមីនា​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print