ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលេីកឡេីងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា បច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងស្ថានភាពចម្លងជាចង្កោម និងតាមទីកន្លែង និមួយៗ ហើយវ៉ាក់សាំងកូវីដ-១៩ តែមួយមុខគត់ មិនមែនជាដំណោះស្រាយ សម្រាប់ទប់ទល់ឆ្លើយ តបទៅនិងការរាលត្បាតជំងឺកូវីដ-១៩ នោះឡើយ ពោលត្រូវ បូកបញ្ចូលវិធាន ការការពាររបស់រដ្ឋាភិបាល រួមមាន៖ ៣ ការពារ ,៣ កុំ ស្មើនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអាចទប់ស្កាត់បាននូវ កងការពារដ៏រឹងមាំ សម្រាប់បុគ្គល សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិយើង ក្នុងការ ការពារ ពីភាពធ្ងន់ធ្ងរសុខភាព ដែរអាចកើតមានឡើងពីការវ៉ៃលុករបស់ វិរុសកូវីដ-១៩ ដែរអាចកាត់បន្ថយបានក្នុងបន្ទុកចូលសម្រាកព្យាលបាលតាម មណ្ឌល សុខភាពផង និងតាមមណ្ឌលធ្វើចត្តាឡីស័កផង ក៏ដូចជាការកាត់បន្ថយបាន នូវការកើតជំងឺនេះក្នុងសហគមន៍ផងដែរ ។
ជាក់ស្តែងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ បានអញ្ជើញចុះពិនិត្យគោលដៅទីបញ្ជាការស្រាល និង ផ្តល់ទឹកសុទ្ធ និង ទឹកក្រូច ម៉ីម៉ាម៉ាកំប៉ុង រួមនិង អាកុលជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ទឹកក្រូច ២០កេះ ទឹកសុទ្ធ ៥០កេះ។
១. ទីបញ្ជាការស្រាលគោលដៅមណ្ឌលសុខភាពចាក់អង្រែ ផ្តល់ជូន អាវុធហត្ថខណ្ឌ ទឹក្រូច ៥កេស និង ទឹកសុទ្ធ ២០កេស អាកុល ១០លីត្រ ។
២. ទីបញ្ជាការស្រាលគោលដៅ មណ្ឌលសុខភាពចាក់អង្រែ ផ្តល់ជូន
៣- កម្លាំងប៉ុស្តិ៍ ចាក់អង្រែលើ យាមតាមផ្ទះ ទឹកក្រូច ១កេះ ទឹកសុទ្ធ ៥ កេស ។
៤- កម្លាំងប៉ុស្តិ៍សង្កាត់ចាក់អង្រែក្រោម យាមតាមផ្ទះ ផ្តល់ជូន ទឹកសុទ្ធ ៥កេស ទឹកក្រូច ១កេះ ។
នាឱកាសនោះដែរ លោកអភិបាលរងខណ្ឌ បានថ្លែងអំណរគុណ និង កោតសរសើរខ្ពស់ចំពោះការលះបង់ និង កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និង កំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកម្លាំងទាំង២ប្រភេទ តែងតែនៅមុខគេជានិច្ច ។ ជាមួយគ្នានោះលោកអភិបាលរង ក៏បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំក្រុង និង ខណ្ឌ ប្រកបដោយសេចក្ដីនឹករលឹក និង លើកទឹកចិត្តកងកម្លាំង ទាំង២ប្រភេទ ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែរកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៍ដូចជាទូទាំងសកលលោក ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ។
មិនតែប៉ុណ្ណោះលោក សូមជូនពរបងប្អូនប្រជាជនកម្ពុជាទាំងអស់ទទួលបាន សុខភាពល្អ ឲ្យរួចផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា ៕ដោយ៖ស តារា