សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ចែករំលែក៖

សូមធ្វើការជូនព័ត៌មានឲ្យបានជ្រាបថា៖ – រដ្ឋាភិបាលនូវែលហ្សេឡង់ នឹងផ្តល់អាហារូបករណ៍ “New Zealand ASEAN Scholar Awards (NZAS) ២០១៦” ចំនួន ៣៥កន្លែង សំរាប់ពលរដ្ឋកម្ពុជាដែលមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ទៅសិក្សាថ្នាក់ Postgraduate Diploma ថ្នាក់ Master និង PhD នៅនូវែលហ្សេឡង់។

– យុវជនយើងដែលមានចំណាប់អារម្មណ៍ សូមទៅដាក់ពាក្យសុំអាហារូបករណ៍ចាប់ពី ថ្ងៃទី ០១ ខែ កុម្ភៈ ដល់ ម៉ោង ១៧:00 ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០១៦ សំរាប់ការដាក់ពាក្យផ្ទាល់នៅការិយាល័យអប់រំនៃកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់នូវែលហ្សេឡង់ ប្រចាំនៅកម្ពុជា និងរហូតដល់ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១៦ សំរាប់ការដាក់ពាក្យតាម Online។ ព័ត៌មានលំអិត មាននៅក្នុងគេហទំព័រ www.mfat.govt.nz/schols និង https://www.idp.com/cambodia/studyabroad/destinations/newzealand/scholarship ឬទំនាក់ទំនងជាមួយការិយាល័យអប់រំនៃកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់នូវែលហ្សេឡង់ប្រចាំនៅកម្ពុជា។ សុខ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print