តើ​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​អាច​នឹង​រក្សា​បាន​រយៈពេល​យូរ​ប៉ុណ្ណា​?

ចែករំលែក៖

​រយៈពេល​មួយ​ថ្ងៃក្រោយ​កិច្ច​ព្រម​ ព្រៀង​ឈប់​បាញ់​នៅ​ស៊ី​រី​ចូល​ជា​ធរមាន​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ស្ងប់ស្ងាត់​ជា​បណ្ដោះអាសន្ន​។​ នៅ​ពេល​នេះ​ការ​ខិត​ ខំ​ទំនាក់ទំនង​ត្រូវ​បាន​បង្កើត​ឡើង​រវាង​ ក្រុមប្រឆាំង​រដ្ឋាភិបាល​នឹង​ទាហានរ​ដ្ឋា​ ភិ​បាល​ដើម្បី​អនុវត្ដ​កិច្ច​ព្រម​ប្រៀ​ង​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព​ ។​

​ពលរដ្ឋ​ស៊ី​រី​នៅ​រដ្ឋធានី​ដា​ម៉ា​កាស​ បានឱ្យ​ដឹង​ថា​ ស្ថានភាព​នៅ​ពេល​នេះ​ ពិតជា​ស្ងប់ស្ងាត់​ហើយ​ពួ​គាត់​មានការ​ ពេញចិត្ដ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ព្រម​ប្រៀ​ង​ឈប់​បាញ់​ខាងលើ​។​ ពលរដ្ឋ​ស៊ី​រី​បាន​ដេក​ លក់​ពេញ​មួយ​យប់​យ៉ាង​សុខសាន្ដ​ដោយ​ មិន​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ទៀត​នោះ​ ឡើយ​។​ ពលរដ្ឋ​ស៊ី​រី​បាន​ធ្វើ​ដំណើរ​ដោយ​ សេរី​ទៅ​មក​នៅ​ក្នុង​ក្រុង​ដោយ​មិន​មាន​ក្ដី​កង្វល់​ ។​
​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​សមរភូមិ​ក្ដៅ​បំផុត​ក៏​ទទួល​បាន​បរិយាកាស​ ស្ងប់ស្ងាត់​ជា​លើ​ដំបូង​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក​នៅ​ស៊ី​រី​។​ ពលរដ្ឋ​រស់នៅ​ ក្នុង​តំបន់​ Jaramana​ ជា​កន្លែង​មានការ​ បាញ់ប្រហារ​គ្នា​ខ្លាំង​បំផុត​ក៏​មាន​ភាព​ សប្បាយ​រីករាយ​និង​មាន​ភាព​ស្ងប់ស្ងាត់​។​ ពលរដ្ឋ​ស៊ី​រី​សង្ឃឹមថា​ កិច្ចព្រមព្រៀង​ ឈប់​បាញ់​នឹង​អូស​បន្លាយ​រយៈពេល​យូរ​។​
​ប៉ុន្ដែ​មិនមែន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ ប្រ​ទេ​ស៊ី​រី​សុទ្ធតែ​ទទួល​បាន​ប្រយោជន៍​ពី​ កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ​ទេ​ តំបន់​ មួយ​ចំនួន​រង​ការ​វាយប្រហារ​ពី​ក្រុម​ភេរវកម្ម​ IS​ អាល់​កៃ​ដា​ ដែល​ជា​ក្រុម​មិន​ មាននៅ​ក្នុង​កិច្ចព្រមព្រៀង​ឈប់​បាញ់​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​ផ្សាយ​ថា​ មាន​ ករណី​វាយប្រហារ​គ្រាប់បែក​បង្កៃ​ក្នុង​រថយន្ដ​នៅ​ខេត្ដ​ហា​ម៉ា​បាន​សម្លាប់​មនុស្ស​ ២​នាក់​ហើយ​ក្រុម​ IS​ បាន​ចេញ​មុខ​ទទួល​ ស្គាល់​ការ​វាយប្រហារ​ខាងលើ​ ។​
​នៅ​ពេល​នេះ​ការ​ខិតខំ​តាម​រយៈ​កិច្ច​ ការ​បរទេស​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​សកម្ម​។​ រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ច​ន​ ឃើ​រី​ និង​សមាស​ភាគី​រដ្ឋ​ មន្ដ្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ សឺ​ហ្គេ​យ​ ឡា​រ៉ូ​ បង្ហាញ​ការ​សាទរ​ដល់​កិច្ច​ព្រម​ ព្រៀង​នៅ​ស៊ី​រី​ដែល​កំពុង​តែ​មាន​ប្រសិទ្ធភាព​។​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ពី​ការ​ ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ស៊ី​រី​ក៏​ដូច​ជា​ការ​ អនុវត្ដ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​រយៈពេល​យូរ​។​
​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ ជាតិ​រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា​ ការ​វាយប្រហារ​ រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រីនឹង​ ក្រុង​ប្រឆាំង​បាន​បញ្ចប់​នៅ​ក្នុងស្រុក​ចំនួន​ ៣៤​ទូ​ទាំង​ប្រទេស​ស៊ី​រី​ហើយ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​បាន​បង្កើត​ទីតាំង​នៅ​តាម​តំបន់​ ដើម្បី​ពិភាក្សា​រវាង​ក្រុម​ទាំង​ពីរ​ ៕​ ម៉ែ​វ​ សា​ធី

...

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print