ខេត្តព្រៃវែង៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភសម្ភារៈសំណង់ចំនួន ៥មុខដល់ វរសេនាតូចលេខ៣ ចំណុះតំបន់ប្រតិបត្តិការសឹករងព្រៃវែង ស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សម្ភារៈសំណង់ទាំង៥មុខ រួមមាន សង្ក័សីភ្លីធំពណ៌ខៀវ ចំនួន ៥០០សន្លឹក, ដែក ១២លី ចំនួន ១៤០ដើម, ដែក ១០លី ចំនួន ៥០ដើម, ដែក ០៦លី ចំនួន ៤៥០គីឡូក្រាម, និងស៊ីម៉ង់ត៍ ចំនួន ៥០តោន។
តាមរបាយការណ៍ អំណោយសម្ភារៈសំណង់ខាងលើ គឺដើម្បីបន្តការងារសាងសង់ សាលប្រជុំ ដែលមានទំហុំ ៧.៥ម៉ែត្រ x ៣១.៥ម៉ែត្រ របស់វរសេនាតូចលេខ៣ ចំណុះតំបន់ប្រតិបត្តិការសឹករងព្រៃវែង ដែលកំពុងស្វ័យសាងសង់ ទើបសម្រេចបាន ប្រមាណ ១៥%៕
...
ដោយ, សិលា