អភិបាល ខេត្តតាកែវ អញ្ជើញបន្តជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងឈរជើង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ អមដំណើរ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩​ ។ លោក អ៊ូច​ ភា​ អភិបាល ខេត្តតាកែវ​ បាន ឧបត្ថម្ភ​ មី​ ៣៦០កេស ត្រីខ​ ២០កេស ទឹកស៊ីអ៊ីវ ២០០កេស និងទឹកសុទ្ធ​ ចំនួន ២០០កេស ជូនដល់នាយទាហាន​ នាយទាហាន​រង​ ពលទាហាន​ និង​កងនគរបាល​ការ​ពារ​ព្រំដែន​ ដែលឈរជើង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានដាក់បទបញ្ជាដល់កងកម្លាំងឈរជើងគ្រប់បណ្តាគោលដៅ រួមមាន កងវរសេនាតូចលេខ១ ផ្នែកសឹករង ទាំង០៤ ដែលជាប់ព្រំដែន ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឲ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កជាដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់ ។

លោក អ៊ូច ភា អភិបាល ខេត្តតាកែវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាក្នុងកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជន ពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print