តើប្រិយមិត្តធ្លាប់ស្គាល់ទេ ! (ភ្នំកូនដំរី) ..! ចុះធ្លាប់ស្តាប់បទ «ម្លប់ដើមស្រឡៅ»ទេ ?

ចែករំលែក៖

ខេត្តបៃលិន , បើយោងតាមប្រភពី Heritages Diary-​ បេតិកភណ្ឌ​ប្រចាំថ្ងៃ បានបរិយាយអោយដឹងថា, បើមើលពីចម្ងាយ ភ្នំកូនដំរីមានរូបរាងដូចកូនដំរីលុតជង្គង់ និងបោះប្រម៉ោយទៅ ខាងមុខ។ ភ្នំនេះមានជាប់ទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាក់ស្តែង នៅមុនសម័យខ្មែរក្រហម ពាក្យ​«ស្រឡៅស្រឡូន ភ្នំកូនដំរី» មានរំលេចយ៉ាងពិរោះរណ្តំចិត្ត ក្នុងបទចម្រៀង «ម្លប់ដើមស្រឡៅ» ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។

ទាក់ទងនឹងទីតាំងប្រវត្តិសាស្ត្រកងទ័ព តំបន់ភ្នំកូនដំរីត្រូវបានកាន់កាប់ដោយ កងទ័ពខ្មែរក្រហមចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៨ ជាឆ្នាំ ដែលប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ដោយសារការធ្វើសមាហរណកម្ម។ ខ្មែរក្រហមបានដាក់តេអូសម្រាប់យកព័ត៌មាននៅចង្កេះភ្នំកូនដំរី(ម្តុំស្តៅ) និងមានមូលដ្ឋាន​ទ័ពនៅទីនោះ។ មិនឆ្ងាយប្រមាណពីភ្នំកូនដំរី (ត្រង់អន្លង់ថ្ងាន់ជាប់មាត់ស្ទឹង)មានទីតាំងកាំភ្លើងធំរបស់ខ្មែរក្រហម។

តំបន់ភ្នំកូនដំរី ពីមុនធ្លាប់ជាព្រៃស្រោង សំបូរទៅដោយដើមខ្លុង ដើមត្បែង មានសត្វដំរី សត្វខ្លា និងមានរូង/ល្អាងអាថ៌កំបាំង និងស័ក្តិសិទ្ធិ។ ភ្នំនេះ មានល្អាងប្រមាណ៩ និងមានសត្វស្វា សត្វក្ងោក រុក្ខជាតិឧសថបុរាណច្រើន ប្រភេទ។ បច្ចុប្បន្ននេះ ដីព្រៃនៅតំបន់ភ្នំកូនដំរីកំពុងប្រឈមនឹងការដុត និងការទន្ទ្រានដើម្បីដាំដំឡូងឈើ រហូតទៅដល់ចង្កេះភ្នំ។

ភ្នំកូនដំរីស្ថិតនៅ ភូមិ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រុមការងារតំបន់បេតិកភណ្ឌបានថតនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជម្រាបជូន និងសូមបួងសួងដល់បារមីភ្នំកូនដំរីជួយឱ្យពលរដ្ឋកម្ពុជាបាន ចៀសផុតពីជំងឺកូវីដ១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print