ពិធីសំណេះសំណាល​ជាមួយកងកម្លាំងនគរបាលនារី​ នៃទិវានារីអន្តជាតិ​ ០៨​ មីនា​ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃ​អាទិត្យ​ ទី០៧​ ខែមីនា​ ឆ្នាំ២០២១​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​​ បានរៀបចំពិធីសំណេះសំណាល​ជាមួយកងកម្លាំងនគរបាលនារី​ នៃទិវានារីអន្តជាតិ​ ០៨​ មីនា​ ឆ្នាំ២០២០​ លេីកទី១១០​​ ក្រោមប្រធានបទ​ ស្រ្តីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍​កូវីដ១៩​ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងភរិយា​ ។

ក្នុងឱកាសដ៏ពិសេសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​បាននាំយកអំណោយដ៏ថ្លៃថ្លា​ររបស់នាយឧត្តមសេនីយ៍​ សន្ដិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និនិលោក អ៊ុន​ ចាន់ដា​​ អភិបាលនៃ​ អគណ:អភិបាលខេត្តកំពង់ចាម​ ឧបត្ថម្ភដល់កងកម្លាំងនគរបាលនារី​ចំនួន​ ២១៣នាក់​ ភរិយា​របស់លោកស្នងការរង​,​ លោកអនុផែនជំនាញ,​ លោកនាយការិយាល័​យ និងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០ ដោយក្នុងម្នាក់ៗ ទទួលបានផាមួង០១សម្រាប់​ និងថវិកា ២០,០០០រៀល​សរុបថវិកាចំណាយទាំងអស់​ចំនួន​ ២០,៥៨០,០០០​ រៀល​ ។

កម្មវិធីនេះដែរប្រារព្ធ​នៅ​សាលប្រជុំធំ​ នៃស្នងការនគរបាលខេត្តកំពង់ចាម​ ដោយមានការអញ្ជេីញចូលរួម​ពី លោក-លោកស្រីស្នងការរងគ្រប់រូប​ និងលោកស្រីជាភរិយា​ និងស្វាមី​ លោកអនុប្រធានផែនគ្រប់រូប​ និងភរិយា​ លោក-លោកស្រីនាយការិយាល័យជំនាញ​ និងភរិយា​ ឬស្វាមី​ អធិការនគរបាលស្រុកក្រុងទាំង១០​ និងភរិយា​ អធិការរងជានគរបាលនារី​ កងកម្លាំងនគរបាលនារី​ នៅស្នងការដ្ឋាននគរបាលខេត្ត​ និងនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុង​ ផងដែរ​ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print