ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលនារី នៃទិវានារីអន្តជាតិ ០៨ មីនា ឆ្នាំ២០២០ លេីកទី១១០ ក្រោមប្រធានបទ ស្រ្តីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ១៩ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា ។
ក្នុងឱកាសដ៏ពិសេសនោះដែរ លោកឧត្តមសេនីយ៍ស្នងការបាននាំយកអំណោយដ៏ថ្លៃថ្លាររបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និនិលោក អ៊ុន ចាន់ដា អភិបាលនៃ អគណ:អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភដល់កងកម្លាំងនគរបាលនារីចំនួន ២១៣នាក់ ភរិយារបស់លោកស្នងការរង, លោកអនុផែនជំនាញ, លោកនាយការិយាល័យ និងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០ ដោយក្នុងម្នាក់ៗ ទទួលបានផាមួង០១សម្រាប់ និងថវិកា ២០,០០០រៀលសរុបថវិកាចំណាយទាំងអស់ចំនួន ២០,៥៨០,០០០ រៀល ។
កម្មវិធីនេះដែរប្រារព្ធនៅសាលប្រជុំធំ នៃស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពី លោក-លោកស្រីស្នងការរងគ្រប់រូប និងលោកស្រីជាភរិយា និងស្វាមី លោកអនុប្រធានផែនគ្រប់រូប និងភរិយា លោក-លោកស្រីនាយការិយាល័យជំនាញ និងភរិយា ឬស្វាមី អធិការនគរបាលស្រុកក្រុងទាំង១០ និងភរិយា អធិការរងជានគរបាលនារី កងកម្លាំងនគរបាលនារី នៅស្នងការដ្ឋាននគរបាលខេត្ត និងនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុង ផងដែរ ៕
ដោយ៖ សូរិយា