ម៉ូតូC125បើកក្នុងល្បឿនលឿនជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយរងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូឌ្រីមC125​មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលអោយរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត​ ឈានចូលថ្ងៃទី០២​ ខែមិនា​ ឆ្នាំ២០១៦​ នៅចំណុចផ្លូវព្រះសីុសុវត្ថិកែងនិងផ្លូវលេខ១៣៦​ ស្ថិតកក្នុងសង្កាត់​ ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសនិងនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង​ ពណ៍​ទឹកប៊ិច​ ពាក់ស្លាកលេខ​ រ.4371.ភព1​ ជិះដោយបុរសម្នាក់និងនារីម្នាក់ឌុបគ្នា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីុសុវត្ថិទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ផ្សេងទៀត ជិះម៉ូតូម៉ាកឌ្រីមC125​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ រតនៈ​គីរី​ 1A-1677​ ធ្វើដំណើតបញ្ច្រាស់ទិសគ្នាស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ​ បានជ្រុលបុកគ្នាពេញទំហឹងបណ្ដាលអោយបុរសអ្នកជិះម៉ូតូឌ្រីសង់រងរបួសសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងនិងអ្នកជិះម៉ូតូគុបរងរបួសស្រាល។

ក្រោយកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print