ភ្នំពេញ៖ យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានធ្វើសកម្មភាវាយនិងភ្ជង់ប្លន់យកម៉ូតូscoopyមួយគ្រឿង បានសម្រេច ឬួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវលេខ៥៩២ កែងនឹងផ្លូវ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ស៊ន ពិសិដ្ឋ អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៍ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BZ-5804 ចេញពីលេងផ្ទះម្តាយមីងនៅម្តុំផ្សារឌុយមុិច ហើយបំណងត្រឡប់ទៅផ្ទះវិញដោយជិះតាមបណ្តោយផ្លូវលេខ៥៩២ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកមកពីក្រោយដកកាំភ្លើងខ្លីវាយពីក្រោយ និងបានជិះម៉ូតូមកកាកពីមុខអោយឈប់ រួចដកកាំភ្លើងភ្ជង់ក្បាលគំរាមបាញ់តែម្តងសម្លាប់បើមិនអោយម៉ូតូ។ប្រភពបន្តថា ដោយសារតែតក់ស្លុតដោយឃើញកាំភ្លើង និងខ្លាចជនសង្ស័យបាញ់ផងនោះ រូបគេបានផ្តួលម៉ូតូចោលហើយរត់គេចចេញ រួចជនសង្ស័យក៏បានឱកាស លើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន ទៅបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្តបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលបឹងកកទី២ ដើម្បីកំណត់មុខសញ្ញាចាប់យកមកផ្តន្ទាទោសតាមច្បាប់។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា បច្ចុប្បន្នអំពើប្លន់មានច្រើនណាស់ គឺបណ្តាលមកពីមានបើកអោយមានការលួចលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាពិសេសគឺទូរហ្គេមបាញ់ត្រី នាំអោយក្មេងគេចសាលា និងក្រុមអ្នកលក់ ចែកចាយ និងប្រើប្រាសគ្រឿងញៀនជាដើម ៕
ដោយ៖ ព្រែកជ័យ