(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ សង្គ្រាម​និង​សន្ដិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​អាស្រ័យ​ទៅ​លើ​អា​មេ​រិ​ក​ជា​អ្នក​សម្រេច

ចែករំលែក៖

​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​រៀបចំ​ ឡើង​របស់​អា​មេ​រិ​ក​ក្នុង​ការ​គ្រប់គ្រង​នៅ​តំបន់​នោះ​ក៏​ដូច​ជា​កម្ចាត់​ប្រទេស​ណា​ ដែល​ហ៊ាន​ប្រឈម​មុខជា​មួយ​អា​មេ​រិ​ក​ ដោយ​បើកចំហ​។​ ភាព​តានតឹង​រវាង​ អ៊ី​រ៉​ង់​នឹង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក៏​មានការ​លូក​ ដៃ​ពី​អា​មេ​រិ​ក​ផង​ដែរ​។​ ដោយសារ​តែ​ អា​មេ​រិ​ក​មិន​អាច​កម្ចាត់​អ៊ី​រ៉​ង់​ដោយ​ផ្ទាល់​ នោះ​ទើប​ឱ្យ​ប្រទេស​ជា​ដៃគូ​ដែល​ជា​ប្រទេស​ ទិញ​អាវុធ​ពី​អា​មេ​រិ​ក​ច្រើន​បំផុត​កម្ចាត់​អ៊ី​រ៉​ង់​ជំនួស​ ។​
​សកម្មភាព​របស់​អា​មេ​រិ​ក​នា​ពេល​ នេះ​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ រុ​ស្ស៊ី​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ តែ​ត្រៀមលក្ខណៈ​សម្រាប់​សង្គ្រាមលោក​ លើក​ទី​៣​ ជា​សង្គ្រាម​កម្ចាត់​ប្រទេស​ណា​ ដែល​ប្រឆាំង​អា​មេ​រិ​ក​ ។​

ជា​ច្រើន​ខែ​កន្លង​មក​អ្នកឯកទេស​យោធា​និង​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា​សង្គ្រាមលោក​លើក​ទី​៣​នឹង​កើតឡើង​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​ កាលពី​ខែមិថុនា​ កន្លង​ទៅ​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​កបាន​ ព្រមាន​ដល់​បណ្ដា​មេដឹកនាំ​យោធា​អា​មេ​ រិ​កថា​ បញ្ហា​សន្ដិសុខ​ប្រព័ន្ធ​នឹង​ធ្វើ​ឱ្យ​ផ្ទុះ​ សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ក្លាយទៅជា​សង្គ្រាម​ លោក​លើក​ទី​៣​ ។​

​មួយវិញទៀត​ស្ថានភាព​នៅ​ក្នុង​តំបន់​ មជ្ឈិមបូព៌ា​ពិសេស​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​អាច​បង្ក​ឱ្យ​មាន​សង្គ្រាមលោក​កើត​ ឡើង​ចាប់ផ្ដើម​ចេញពី​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​។​ មហាអំណាច​យោធា​ប្រទេស​ទាំង​២​វិះ​ផ្ទុះ​សង្គ្រាម​នឹង​គ្នា​កាលពី​ទស​វត្ស​ទី​៩០​ ។​

​កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​បណ្ណាល័យ​ សន្ដិសុខ​ជាតិ​នៃ​សាកលវិទ្យាល័យ​ George​ Washington​ បាន​ប្រកាស​ របាយការណ៍​ចារកម្ម​អា​មេ​រិ​ក​កាលពី​ ទស​វត្ស​ទី​៩០​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​អា​មេ​រិ​ក​-​រុ​ស្ស៊ី​ ដែល​អាច​កើត​មាន​ឡើង​។​ នៅ​ក្នុង​របាយ​ ការណ៍​នោះ​អា​មេ​រិ​ក​និង​សូ​វៀត​ផ្ទុះ​សង្គ្រាម​ បរមាណូ​នឹង​គ្នា​ដែល​ជា​ដំណាក់កាល​គ្រោះ​ ថ្នាក់​ដល់​ពិភពលោក​ទាំងមូល​ ។​

​នៅ​ខែវិច្ឆិកា​ ឆ្នាំ​១៩៨៣​ អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​ណា​តូ​បាន​ធ្វើ​សមយុទ្ធ​ជា​ ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ភាគ​ កណ្ដាល​តំបន់​អឺរ៉ុប​។​ ការ​ធ្វើ​សមយុទ្ធ​ នោះ​កើតឡើង​ចំ​ពេល​ដែល​អា​មេ​រិ​ក​និង​សហភាព​សូ​វៀត​កំពុង​តែ​ប្រឈម​មុខ​ តានតឹង​ដាក់​គ្នា​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ណា​តូ​បាន​បញ្ជូន​គ្រាប់បែកបរមាណូ​ទៅ​កាន់​តំបន់​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់​ ដែល​សហ​ភព​សូ​វៀត​ចាត់​ទុក​ថា​ បាន​ ត្រៀម​វាយប្រហារ​ទៅ​លើ​ប្រទេស​របស់​គេ​ ។​

​នៅ​ក្នុង​ឆ្នាំ​១៩៨៣​នោះ​ដែរ​ សហភាព​ សូ​វៀត​រង​ការ​ចោទប្រកាន់​ថា​បាន​បាញ់​ ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​កូរ៉េ​ ខាងត្បូង​ដែល​សូ​វៀត​ចាត់​ទុក​ថា​ ជាយ​ន្ដ​ ហោះ​ស៊ើបការណ៍​។​ ប្រធានាធិបតី​អា​មេ​ រិ​ក​ពេល​នោះ​លោក​ Ronald​ Reagan​ បាន​ថ្កោលទោស​សូ​វៀត​ថា​ ជា​របប​ព្រៃ​ ផ្សៃ​។​ ចំណែក​ភាគី​សូ​វៀត​វិញ​បាន​ចោទ​ ប្រកាន់​ប្រធានាធិបតី​អា​មេ​រិ​ក​ និង​មន្ដ្រី​ អា​មេ​រិ​កថា​ ជា​ក្រុម​ឆ្កួត​លេលា​និង​ជា​ អ្នកទោស​ ។​

​ក្នុង​ស្ថានភាព​តានតឹង​ខាងលើ​ទីក្រុង​មូ​ស្គូ​បាន​យល់​ច្រឡំ​ថា​ ការ​ធ្វើ​សមយុទ្ធ​ បាញ់​គ្រាប់​ពិត​របស់​ណា​តូ​ជា​ការ​បិទ​បាំង​គម្រោង​វាយប្រហារ​ទៅ​លើ​សូ​វៀត​ពី​ អា​មេ​រិ​កដោយ​គ្រាប់បែកបរមាណូ​។​ ទាំងនោះ​ហើយ​ទើប​សហភាព​សូ​វៀត​ ចេញ​បញ្ជា​ឱ្យ​កម្លាំង​ទាហាន​ត្រៀម​ធ្វើ​ សង្គ្រាម​បរមាណូ​ក្នុង​រយៈពេល​ខ្លី​បំផុត​ពី​២០​ម៉ោង​ នៅ​សល់​តែ​៣០​នាទី​ប៉ុណ្ណោះ​ សង្គ្រាម​វាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​នឹង​កើតឡើង​។​ កាំជ្រួច​មី​ស៊ី​ល​ បំពាក់​ក្បាល​គ្រាប់​បរមាណូ​របស់​សហភាព​សូ​វៀតបាន​ត្រៀម​រួចរាល់​នៅ​ចាំតែ​ពេលវេលា​និង​បញ្ជា​ពី​ថ្នាក់លើ​ប៉ុណ្ណោះ​។​ ជាមួយ​គ្នា​នោះ​សូ​វៀតបាន​កោះហៅ​កម្លាំង​ ទាហាន​បម្រុង​នឹង​បញ្ជូន​កម្លាំង​ទាហាន​ជួរ​មុខ​ទៅ​កាន់​តំបន់​ជាប់​អឺរ៉ុប​ខាងកើត​ ។​

​ចំណែក​ប្រទេស​លោក​ខាងលិច​វិញ​ បាន​ត្រៀមលក្ខណៈ​ទប់ទល់​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ប៉ូ​ឡូញ​ដោយ​បញ្ជូន​ កម្លាំង​ទាហាន​និង​សព្វាវុធ​ជា​ច្រើន​នៅ​ ទីនោះ​ទប់ទល់​ជាមួយ​សហភាព​សូ​វៀត​ ។​

​បើ​ប្រៀបធៀប​នឹង​ពេល​បច្ចុប្បន្ន​រុ​ស្ស៊ី​និង​អា​មេ​រិ​ក​កំពុង​ប្រឈម​មុខ​តានតឹង​ ដាក់​គ្នា​អាច​ផ្ទុះ​សង្គ្រាម​បរមាណូ​គ្រប់​ ពេលវេលា​។​ អ្វី​ដែល​គេ​ព្រួយបារម្ភ​នា​ ពេល​នេះ​កម្លាំង​ទាហាន​អាកាស​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ដូច​គ្នា​ ប៉ុន្ដែ​គោលដៅ​ ខុស​គ្នា​រុ​ស្ស៊ី​ជួយ​ដល់​រដ្ឋាភិបាល​ស៊ី​រី​ចំណែក​ អា​មេ​រិ​ក​ជួយ​ដល់​ក្រុមប្រឆាំងរ​ដ្ឋា​ភិ​ បាល​ស៊ី​រី​ ។​

​សកម្មភាព​ផ្ទុយ​គ្នា​នៅ​លើ​ដែនអាកាស​ តែ​មួយ​រវាង​កម្លាំង​រុ​ស្ស៊ី​នឹង​អា​មេ​រិ​ក​អាច​ បើ​ធ្វេសប្រហែស​បន្ដិច​នោះ​សង្គ្រាម​នឹង​កើត​ឡើងជា​មិន​ខាន​។​ សង្គ្រាម​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​មិន​អាច​ឈាន​ដល់ទី​បញ្ចប់​ នៅឡើយ​ដោយសារ​តែ​ប្រទេស​មហា​ អំណាច​ខ្វែងគំនិត​គ្នា​ក្នុង​ការ​ដោះស្រាយ​ ជា​ពិសេស​ជោគវាសនា​របស់​ប្រ​ធានា​ធិ​ប​ តី​អាល់​អាសា​ដដែល​ជា​មេដឹកនាំ​ក្បាល​ រឹង​ ។​

​ពេល​នេះ​អា​មេ​រិ​ក​បញ្ជូន​កម្លាំង​ពិសេស​ ផ្ទាល់​ដី​ទៅ​ដាក់​ពង្រាយ​នៅ​ប្រទេស​ស៊ី​រី​ ដើម្បី​ជួយ​ក្នុង​បេសកកម្ម​ប្រឆាំង​ក្រុម​ ភេរវកម្ម​រដ្ឋ​អ៊ិ​ា​ស្លា​ម​(IS)​ ខណៈ​ដែល​ មហាអំណាច​នៅ​តែ​ខ្វែងគំនិត​គ្នា​មិន​ទាន់​ ដាច់​ស្រឡះ​ទៅ​លើ​ជោគវាសនា​របស់​ ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា​ អាល់​អា​ សា​ដ​ ។​

​ការ​សម្រេចចិត្ដ​បញ្ជូន​កងទ័ព​ពិសេស​ ក្នុង​ទ្រង់ទ្រាយ​តូច​របស់​អា​មេ​រិ​ក​នៅ​ពេល​ នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​បន្ថែម​ទៀត​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​ លើ​ក្រុម​អ៊ិ​ខ​ស្លា​ម​បង្កើត​រដ្ឋ​ ដែល​ក្រុម​ នេះ​បាន​និង​កំពុង​គ្រប់គ្រង​ដែនដី​ភាគ​ ច្រើន​របស់​ស៊ី​រី​ បើ​ទោះបីជា​អា​មេ​រិ​ក​ បាន​ធ្វើ​ប្រតិបត្ដិការ​តាម​ដែនអាកាស​ នៅ​ទីនោះ​រយៈពេល​ជាង​មួយ​ឆ្នាំទៅ​ហើយ​ យ៉ាងណា​ក៏​ដោយ​ ។​
​សេត​វិមាន​បាន​ច្រានចោល​រាល់​ការ​ ចោទប្រកាន់​ដែល​ថា​លោក​ប្រធានាធិបតី​ អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ព្រងើយកន្ដើយ​ ចំពោះ​សកម្មភាព​កងកម្លាំង​ទ័ព​ដែល​ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​អ៊ិ់​ស្លា​ម​បង្កើត​ រដ្ឋ​នោះ​ ហើយ​ការ​បញ្ជូន​កងកម្លាំង​ទាំង​ នេះ​ដើម្បី​ធ្វើ​សកម្មភាព​ផ្ដល់​ប្រឹក្សា​និង​ហ្វឹកហ្វឺន​។​ អ្នកនាំពាក្យ​សេត​វិមាន​ Josh​ Earnest​ បាន​ថ្លែង​ថា​ នយោបាយ​របស់​ យើង​មិន​មានការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ​។​ កងកម្លាំង​ទាំងនេះ​មិន​ចូលរួម​ប្រយុទ្ធ​ ដោយ​ផ្ទាល់​នោះ​ទេ​ ។​

​មន្ដ្រីជាន់ខ្ពស់​មួយ​រូប​បាន​ថ្លែង​ថា​ កង​ កម្លាំង​ពិសេស​អា​មេ​រិ​ក​មិន​លើស​ពី​៥០​នាក់​នោះ​ទេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ភាគ​ខាង​ ជើង​ប្រទេស​ស៊ី​រី​ដែល​ទីនោះ​ជា​ទឹកដី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​ជនជាតិ​ឃើ​ដ​ជា​ក្រុម​ដែល​អា​មេ​រិ​ក​ឧបត្ថម្ភ​គាំទ្រ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជា​ មួយ​ក្រុម​ភេរវកម្ម​អ៊ិ​ា​ស្លា​ម​(IS)​នោះ​ ។​
​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នា​ពេល​នេះ​គឺ​ក្រុម​ភេរវកម្ម​អាច​រួបរួម​គ្នា​បង្កើត​ទៅ​ ជា​កម្លាំង​មួយ​ដ៏​រឹង​មាំ​វាយប្រហារ​ទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ប្រសិនបើ​ក្រុម​អ៊ិ​ ស្លា​ម​បង្កើត​រដ្ឋ​គឺជា​កម្លាំង​សម្ងាត់​របស់​អា​មេ​ រិ​ក​មែន​នោះ​ហើយ​ក្រុម​អាល់​កៃ​ដា​ និង​ អ៊ិ​ើ​ស្លា​ម​បង្កើត​រដ្ឋ​រួបរួម​គ្នា​នោះ​រុ​ស្ស៊ី​ ប្រាកដជា​នៅ​មិន​បាន​សុខ​ឡើយ​ ។​

​កន្លង​មក​ថ្មីៗ​មេដឹកនាំ​ក្រុម​ភេរវកម្ម​ អាល់​កៃ​ដា​លោក​ Ayman​ Al-zawahiri​ កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ បាន​អំពាវនាវ​ ដល់​អ្នក​ដែល​គាំទ្រ​និង​កម្លាំង​ទាហាន​ អ៊ិ​A​ស្លា​ម​ទាំងអស់​សាមគ្គី​គ្នា​ប្រឆាំង​នឹង​ ការ​គំរាមកំហែង​ពី​ប្រទេស​លោក​ខាង​ លិច​ក្នុង​នោះ​មាន​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ៕​ ម៉ែ​វ​ សា​ធី

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print