បិសាចក្រហមបញ្ចប់ភាពមិនដែលចាញ់ Man City បន្តឈរលេខ២បណ្តោះអាសន្ន

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការមិនដែលចាញ់របស់ក្រុមមេឃខៀវ Manchester City កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនានេះ។ ការទទួលបានជ័យជម្នះរបស់ក្រុមបិសាចក្រហម Man United ធ្វើឲ្យក្រុមមួយនេះទទួលបាន៣ពិន្ទុបន្តឈរលេខរៀងទី២បណ្តោះអាសន្នក្នុងលីគកំពូលអង់គ្លេស។

យោងតាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញថា ក្រុមបិសាចក្រហមបានគ្រប់គ្រង​បាល់តែ៣៤ភាគរយប៉ុណ្ណោះ ខណៈដែលក្រុមមេឃខៀវ Man City បានគ្រប់គ្រងបាល់រហូតដល់៦៦ភាគរយ និងមានឱកាសស៊ុតច្រើនជាងក្រុម Man United។ ប៉ុន្តែក្នុងការប្រកួតបានតែ២នាទីកីឡាករក្រុម Man City ធ្វើឲ្យមានកំហុសក្នុងតំបន់ពិន័យ អាជ្ញាកណ្តាលឲ្យបានពិន័យឲ្យបាល់ប៉េណាល់ទីក្រុម Man United ដែលជាការស៊ុតបាល់ពិន័យដោយខ្សែបម្រើប្រយុទ្ធ Bruno Fernandes 

ការនាំមុខ១គ្រាប់របស់ក្រុម Man United ធ្វើឲ្យក្រុមនេះបន្តលទ្ធផលរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។ ចូលដល់ការប្រកួតតង់ទី២ ក្រុមមេឃខៀវនៅតែមានឱកាសច្រើនក្នុងការគ្រប់គ្រងបាល់ ហើយមានឱកាសស៊ុតចំគោលដៅជាច្រើនលើក ប៉ុន្តែត្រូវអ្នកចាំទីក្រុម Man United សង្គ្រោះបានរហូត។ ចូលដល់នាទីទី៥០ ខ្សែការពារស្លាបឆ្នើម Shaw មានឱកាសស៊ុតបាល់ចូលក្រុម Man City ១គ្រាប់ទៀត ដែលជាជ័យជម្នះយ៉ាងអស្ចារ្យក្នុងទឹកដីក្រុមម្ចាស់ផ្ទះ Man City 

លទ្ធផលនេះបានបន្តរហូតចប់ការប្រកួត ដោយក្រុមបិសាចក្រហម Man United ឈ្នះក្រុមម្ចាស់ផ្ទះ Man City ២ទល់០។ ជ័យជម្នះនេះធ្វើឲ្យក្រុម Man United ទទួលបាន៣ពិន្ទុ បន្តឈរលេខ២បណ្តោះអាសន្នមាន៥៤ពិន្ទុ ខណៈដែលក្រុម Man City បន្តឈរលេខ១មាន៦៥ពិន្ទុដដែលក្នុង២៨ប្រកួតដូចគ្នា។

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United មិនគិតពីការដេញតាមក្រុម Manchester City ឡើយបើទោះបីជាការនាំជ័យជម្នះចំនួន២១លើកជាប់ៗគ្នារបស់ក្រុមកំពូលតារាង Premier League ក៏ដោយ

ក្រុមរបស់លោក Pep Guardiola នៅតែនាំមុខ១១ពិន្ទុនៅលើកំពូលតារាងប៉ុន្តែលក្ខណៈដែលក្រុមបិសាចក្រហមបានបំបាក់ក្រុម Man City ដែលមិនធ្លាប់មានពីមុនមក និងបង្កើនឱកាសក្រុមកំពូលទាំង៤ របស់ពួកគេនឹងក្លាយជាការជំរុញទំនុកចិត្តយ៉ាងខ្លាំងដល់លោក Solskjaer និងកីឡាកររបស់គាត់។

ក្រុមរបស់លោក Solskjaer ដែលមិនបានស៊ុតបាល់បញ្ចូលទីនៅក្នុងការប្រកួតលើកជាប់គ្នា បានវិលត្រឡប់មកចំណាត់ថ្នាក់លេខ២ ដោយឈរនៅពីលើក្រុម Leicester City ក្នុងការប្រជែងដ៏តឹងតែងដើម្បីដណ្តើមយកចំណាត់ថ្នាក់ Top 4 

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print