តោខៀវ Chelsea និងញញួរធំ West Ham រកបាន៣ពិន្ទុដូចគ្នាបន្តឈរលេខ៤ និងលេខ៥

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមញញួរធំ West Ham ក៏ទទួលបានជ័យជម្នះដូចគ្នាទៅលើក្រុម Leeds United ក្នុងលទ្ធផល២ទល់០ដូចគ្នា ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៨សម្រាប់ Chelsea និងសប្តាហ៍ទី២៧សម្រាប់ West Ham

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះChelsea គឺជាគ្រាប់បាល់សំណាង ដោយគ្រាប់ទី១គឺជាការភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករGodfrey របស់ក្រុម Everton នៅនាទីទី៣១ និងគ្រាប់ទី២រកបានដោយកីឡាករ Jorginho នាទីទី៥៦៥ ដែលជាការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ក្រោយពីកីឡាករក្រុម Everton បង្កកំហុសនៅតំបន់គ្រោះថ្នាក់។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងនៅព្រឹកនេះថា លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea បន្តឈ្នះឡើងឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសមាន៥០ពិន្ទុ ខណៈដែលក្រុម Everton ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៦មាន៤៦ពិន្ទុក្នុង២៧ប្រកួត។

ចំណែកក្រុមម្ចាស់ផ្ទះញញួរធំ West Ham បានយកឈ្នះក្រុម Leeds United ២ទល់០ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ មីនាដែរ ដោយ១គ្រាប់រកបានដោយអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម កីឡាករ Lingard នាទីទី២១ និង១គ្រាប់ទៀតរកបានដោយកីឡាករDawson នាទីទី២៨

ជ័យជម្នះនេះធ្វើឲ្យក្រុមឡើងជើង West Ham បន្តឈរចំណាត់ថ្នាក់លេខ៥ដដែលមាន៤៨ពិន្ទុ ដោយចាញ់ក្រុមលេខ៤តែ២ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុម Leeds United ឈរចំណាត់ថ្នាក់លេខ១១មាន៣៥ពិន្ទុ ក្នុង២៧ប្រកួតដូចគ្នា។

សូមបញ្ជាក់ថា ក្រុម West Ham នឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United នៅថ្ងៃទី១៥ មីនាបន្តទៀតសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League។ ចំណែកក្រុមតោខៀវ Chelsea នឹងត្រូវប៉ះក្រុម Leeds United នៅថ្ងៃទី១៣ ខែមីនាបន្តទៀតដើម្បីប្រជែងយកតំណែង Top 4 ក្នុងរដូវកាលនេះ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print