លោក Xavi ឈ្នះពានរង្វាន់លីគដំបូងក្នុងនាមជាគ្រូបង្វឹកជាមួយក្រុម Al Sadd

ចែករំលែក៖

លោក Xavi Hernandez បានឈ្នះពានរង្វាន់លីគដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹកបន្ទាប់ពីបានដឹកនាំ ក្រុម Al Sadd ទៅរកពានរង្វាន់ QNB Stars League នៅប្រទេសកាតា

ជ័យជម្នះ ៣-០ របស់ក្រុម Al Sadd លើក្រុម Umm Salal មានន័យថាពួកគេបានទទួលបាន១៣ ពិន្ទុដាច់ពីក្រុមលេខ២ Al Alhail ដែលនៅសល់៤ប្រកួតទៀតចប់រដូវកាលដែលធ្វើឱ្យពួកគេឈ្នះពានដោយស្វ័យប្រវត្តិ

ថ្មីៗនេះលោក Xavi បានដឹកនាំក្រុមទៅលេងពានរង្វាន់ក្នុងស្រុក ហើយជ័យជំនះនៃលីគនេះបានធ្វើឱ្យវាមានចំនួនសរុបពាន ចាប់តាំងពីលោកបានឡើងធ្វើជាគ្រូបង្វឹកកាលពីខែឧសភា ឆ្នាំ២០១៩ កាលពីឆ្នាំមុនគាត់បានឈ្នះពានរង្វាន់ Qatar Cup, Supercup, the Emir Cup និង Star Cup ។

គួររំលឹកថា លោក Xavi គឺជាអតីតកីឡាករឆ្នើមរបស់ក្រុម Barcelona និងជាអតីតកីឡាករជម្រើសជាតិអេស្ប៉ាញ។ គាត់បានចូលលេងក្នុងក្រុមយុវជន Barcelona តាំងពីឆ្នាំ១៩៩១ ហើយបានចូលរួមក្នុងក្រុមឈុតធំ Barcelona ក្នុងឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៥ ទើបគាត់ចូលនិវត្តន៍ ដោយបង្ហាញខ្លួនបាន៥០៥ដង រកបាន៥៨គ្រាប់។ ដោយឡែកសម្រាប់នៅជម្រើសជាតិវិញ លោក Xavi បានចូលរួមជាកីឡាករជម្រើសជាតិអេស្ប៉ាញនៅឆ្នាំ២០០០ដល់ឆ្នាំ២០១៤ ដោយបង្ហាញខ្លួនបាន១៣៣ដង និងរកបាន១៣គ្រាប់ ៕ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print